Home » » ជិៈ​កង់​ឆ្លងថ្នល់​ជាតិ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត CRV បុកសន្លប់ស្តូកស្តឹង

ជិៈ​កង់​ឆ្លងថ្នល់​ជាតិ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត CRV បុកសន្លប់ស្តូកស្តឹង


ខេត្តកំពង់ឆ្នាំង​ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​​ដែល​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង ៤​ និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​អូរ សណ្តាន់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខណៈ​ដែល​ជន​រង​គ្រោះ​​កំពុង​ជិៈ​ម៉ូតូ​ឆ្លងថ្នល់​ជាតិ​ត្រូវ​រថយន្ត​ម៉ាក CRV បុក​ពេញទំហឹង​។
សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ប៉ិច ហាត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​-ឃុំ​កើតហេតុ​ខាងលើ ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក CRV ព​ណ៌ទឹកប្រាក់ ពាក់​​ស្លាក​លេខ​ភ្នំពេញ 2L 2274 បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​ ។
​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ បុរស​រង​គ្រោះ​ខាងលើ​បាន​ជិៈ​កង់​ចេញពី​ផ្លូវលំ ហើយ​បាន​ឆ្លង​ថ្នល់​​ជាតិ​លេខ​៥​ តែ​មិន​បាន​ប្រយ័ត្ន​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ CRV ព​ណ៌ទឹកប្រាក់ ​ដែល​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​បាន​បុក​ពេញទំហឹង​ បណ្តាល​ឱ្យ​​បុរស​រង​គ្រោះ​ខ្ទាត​ប៉ើង​ជា​ច្រើន​ម៉ែត្រ​សន្លប់​ស្តូកស្តឹង​តែ​ម្តង​ ។
ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ខេត្ត​​ដឹក​យក​ទៅ​​សង្គ្រោះ ចំណែក​អ្នក​បើក​របរ​បាន​គេចខ្លួន​បាត់ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី​ មាន​គេ​ស្គាល់​អ្នកបើកបរ​ជា​មន្ត្រីរាជការ​ម្នាក់​នៅ​មន្ទីរ​អង្គភាព​មួយ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង ។
​រថយន្ត​បង្ក​ត្រូវ​វ​បាន​សមត្ថកិច្ច​នគរបាល​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​​រង់ចាំ​ការ​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់​ ៕
ប្រភពពី ៖ វេហាស៍


Share this article :

0 ความคิดเห็น:

แสดงความคิดเห็น