Home » » ផលិតកម្ម​ បុប្ផា ថត​ MV ជាង ៨០ បទ​ ត្រៀម​លក់​រដូវ​ចូល​ឆ្នាំ

ផលិតកម្ម​ បុប្ផា ថត​ MV ជាង ៨០ បទ​ ត្រៀម​លក់​រដូវ​ចូល​ឆ្នាំ



យ៉ាង​ហោច​ណាស់​មាន​បទ​ចម្រៀង​ចំនួន ៨០ បទ ក្នុង​នោះ​មាន បទ​ថ្មី​​ជាង ៥០ បទ ត្រូវ​បាន​ផលិតកម្ម​​ បុប្ផា ថត​​វីដេអូ​ខារ៉ាអូខេ​ កាល​ពី​ម្សិល​មិញ ដើម្បី​ត្រៀម​ចេញ​លក់​ក្នុង​រដូវ​ចូល​ឆ្នាំ​ខាង​មុខ​នេះ។
បើ​តាម​ការ​ឲ្យ​ដឹង​ពី​ លោក ឡោ កុសល អ្នក​ដឹក​នាំ​ក្នុង​ការ​ថត​នេះ បទ​ចម្រៀង​​ទាំង ៨០ បទ​ នេះ នឹង​ត្រូវ​ចែក​ចេញ​ជា ​៤ វ៉ុល ដែល​សុទ្ធសឹងតែ​ជា​បទ​​តម្រូវ​រដូវ​ចូល​ឆ្នាំ​​ប្រពៃណី​ខ្មែរ មាន​ដូច​ជា រាំវង់ រាំក្បាច់ សាន់វ៉ាន់ ឡាំលាវ កន្ទ្រឹម ជា​ដើម។ ផលិតកម្ម​បុប្ផា បាន​ប្រើ​ពេល​​តែ ​១ ថ្ងៃ ​ប៉ុណ្ណោះ ​ក្នុង​ការ​ថត​បទ​ចម្រៀង​ទាំង​អស់​នេះ ដែល​ចាប់​ផ្ដើម​តាំង​តែ​ពី​ម៉ោង ៨ ព្រឹក រហូត ដល់​ម៉ោង ៤ ទាប​ភ្លឺ ​​ក្នុង​ទី​អារាម​មួយ​ នៅ​សង្កាត់ ស្ទឹង​មាន​ជ័យ។
ការ​ថត​បទ​ចម្រៀង​ច្រើន​ប្រើ​ពេល​តែ​១ថ្ងៃ មិន​មែន​ជា​រឿង​ថ្មី​ឡើយ ជា​រៀង​រាល់​ឆ្នាំ​ផលិតកម្ម​បុប្ផា ក៏​ដូច​ជា ​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ចំនួន​ទៀត ក៏​ធ្វើ​របៀប​នេះ​ដូច​គ្នា។ លោក ឡោ កុសល បាន​លើក​ឡើង​ថា តារា​សម្ដែង ក៏​ដូច​ជា តារា​ចម្រៀង​មិន​សូវ​មាន​ពេល​​គ្រប់គ្រាន់​ឲ្យ​ឡើយ ទម្រាំ​ណាត់​បាន​មក​ថត ក្រុម​ការងារ​របស់​លោក​បាន​ប្រើ​ពេល​ជាង ​១ ខែ ដើម្បី​អញ្ជើញ​មក​ចូល​រួម។
លោក កុសល បាន​ឲ្យ​ដឹង​ទៀត​ថា ទាំង​តារា​ចម្រៀង​ក៏​ដូច​ជា​តារា​សម្ដែង​​​រាំ​អម​ឆាក មាន​រហូត​ដល់​ទៅ​​ជិត ១០០ នាក់ ត្រូវ​បាន​ផលិតកម្ម​របស់​លោក​អញ្ជើញ​មក។
ផលិតកម្ម​បុប្ផា ជា​ផលិតកម្ម​មួយ​ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ផលិតកម្ម​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដែល​មាន កញ្ញា ឡោ បុប្ផា ជា​ចាងហ្វាង ។ កន្លង​មក​មាន​ផលិតកម្ម​ខ្មែរ​ក្នុង​ស្រុក និង ​ក្រៅ​ស្រុក​ច្រើន​ណាស់​បង្កើត​ឡើង ប៉ុន្តែ​ក្រោយ​មក​ក៏​បិទទ្វារ​​ទៅ​វិញ ដោយសារតែ​ការ​ផលិត​គ្មាន​​គុណភាព និង មាន​ការ​លូច​ចម្លង​​ច្រើន។
លោក បាន​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ផលិតកម្ម​មួយ​បិត​ទ្វា​ក៏​ព្រោះតែ​បទ​ចម្រៀង​ដែល​ផលិត​ហើយ ត្រូវ​បាន​ជន​ខិលខូច​ចម្លង​យក​ទៅ​លក់​បន្ត ហើយ​ដាក់​លក់ ក្នុង​តម្លៃ​ថោក។ អ្នក​ដឹង​នាំ​សម្ដែង​រូប​នេះ​បាន​លើក​ឡើង​ថា កុំ​ថា​ឡើយ​នៅ​ក្នុង​ស្រុក សូម្បី​តែ​នៅ​អាមេរិក​ក៏ មានCD Copy ដែរ ដោយ​ជន​ខិល​ខូច​ទាំង​នោះ យក​ទៅ​លក់​តាម​ផ្ទះ​បង​ប្អូន​ខ្មែរ​តែ​ម្ដង ដោយ​​គេ​លក់​តែ​១​បន្ទះ គឺ​ពី​១-២ ដុល្លារ ប៉ុណ្ណោះ ខណៈ​ដែល CD Original មាន​តម្លៃ​ដល់​ទៅ ៥ ដុល្លារ​ក្នុង​មួយ​បន្ទះ។ ជា​មួយ​គ្នា​នោះ​ដែរ YouTube ក៏​ជា​ចំណុច​ដែល​នាំ​ឲ្យ​ផលិតកម្ម​ក្ស័យ​ធន​ដែរ ព្រោះ​អ្នក​ទិញ​បាន​យក​ទៅ​ចម្លង​ចូល ដូច​នេះ​អតិថិជន​ដែល​ធ្លាប់​ទិញ លែង​ទិញ បែរ​ជា​ចាំ​មើល តាម YouTubeទៅ​វិញ។
ទោះ​បែប​នេះ​ក្ដី ដើម្បី​សិល្បៈ ទំនៀមទម្លាប់​​ប្រពៃណី​ខ្មែរ ផលិតកម្ម​បុប្ផា នៅ​តែ​​មាន​ឆន្ទៈ បន្ត​​ការងារ​របស់​ខ្លួន រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ។ ក្នុង​នោះ​ដែរ លោក​សូម​សំណូមពរ អតិជន​ទាំង​អស់ មេត្តា​ជួយ ទិញ CD Original របស់​​ផលិតកម្ម​បុប្ផា ដើម្បី​ឲ្យ​ផលិតកម្ម​ចាស់​វស្សា​មួយ​នេះ អាច​ឈរ​ជើង​បម្រើ​អារម្មណ៍​ទស្សនិកជន​បន្ត​ទៀត ៕
សូមទស្សនា​រូបភាព​ តារាប្រុស-ស្រី ចាស់ និង ថ្មី ដែល​បាន​ចូលរួម​ថត​ MV ឲ្យ​ផលិត​កម្ម បុប្ផា កាល​ពី​ម្សិលមិញ​នេះ។


Bopha New Year MV9

Bopha New Year MV8

Bopha New Year MV10

Bopha New Year MV

Bopha New Year MV11

Bopha New Year MV7

Bopha New Year MV12

Bopha New Year MV1

khmer-star-(6)
khmer-star-(1)
khmer-star-(2)
khmer-star-(8)
khmer-star-(7)
khmer-star-(4)
Bopha New Year MV2
khmer-star
Bopha New Year MV4


Share this article :

0 ความคิดเห็น:

แสดงความคิดเห็น