Home » » នគរបាល​ស្រុក​ឆ្លុ​ង ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​អ៊ី​ស្លា​ម ពី​បទ​ចរាចរ​ណ៏​រូបិ​យ​ប័ណ្ណ​ក្លែងក្លាយ

នគរបាល​ស្រុក​ឆ្លុ​ង ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​អ៊ី​ស្លា​ម ពី​បទ​ចរាចរ​ណ៏​រូបិ​យ​ប័ណ្ណ​ក្លែងក្លាយ



ខេត្តក្រចេះ ៖ ស្ត្រីជន​ជាតិខ្មែរ​អ៊ី​ស្លា​ម​ម្នាក់ ត្រូវ​នគរបាល​ស្រុក​ឆ្លូង​ចាប់​ឃាត់ខ្លួន​ពី​បទ ចរាចរណ៍​រូបិ​យ​វត្ថុ​ក្លែងក្លាយ បន្ទាប់​ពី​ស្ត្រី​រូប​នេះ និង​បក្សពួក​ម្នាក់​ទៀត បាន​យក​ប្រាក់​ដុល្លារ​ក្លែង​ក្លាយជា​ច្រើន​សន្លឹក​មក​ចាយ​នៅ​ក្នុង​ពិធីបុណ្យ​នៅ​ក្នុង​វត្ត​មួយ​ក្នុងស្រុក​ឆ្លូង នៅ​យប់​ថ្ងៃ​ទី​៣១ មក​រា  ២០១៥​។

ស្ត្រី​ជាប់ចោទ​រូប​នេះ​ឈ្មោះ​សុះ វី អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម មានមុខ​របរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​រកា​ប្រាំ ឃុំ​ទំពាំង​ឬ​ស្សី ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។

អធិការ​នគរបាល​ស្រុក​ឆ្លុ​ង លោក​វរសេនីយ៍ត្រី ឌួ​ង សុ​ទ្ធី បាន​ឲ្យ​ដឹង​ថា ស្ត្រី​សង្ស័យ​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ បន្ទាប់​ពី​ស្ត្រី​រូប​នេះ បាន​យក​លុយ​ដុល្លារ​ប្រភេទ​ក្រដាស​២០​ដុល្លារ មក​ចាយវាយ​ទិញ​របស់របរ​ក្នុង​ពិធីបុណ្យ​ក្នុង​វត្ត​ព្រែក​ចម្លាក់ ឃុំ​កញ្ជរ ស្រុក​ឆ្លូង​។ ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន ប៉ូលិស​បាន​រក​ឃើញ​លុយ​ដុល្លារ​ប្រភេទ​ក្រដាស​២០​ដុល្លារ មាន​ចំនួន​១៦​សន្លឹក ដែល​ស្ត្រី​រូប​នេះ បាន​ដើរ​ចាយ​ទិញ​របស់របរ​ពី​ជន​រង​គ្រោះ ដើម្បី​ឲ្យ​ជន​រង​គ្រោះ​អាប់​ជា​លុយរាយ​មក​វិញ និង​មួយ​ចំនួន​ទៀត ដកហូត​បាន​ពី​ស្ត្រី​រូប នេះ​ដែល​នៅ​សល់​ពី​ចាយវាយ​។

តាម​ចម្លើយ​សារភាព​របស់​ស្ត្រីជន​ជាតិខ្មែរ​អ៊ី​ស្លា​ម​រូប​នេះ បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា លុយ​នេះ គឺ​រូបគេ​បាន​យក​មក​ពី​ជន​ម្នាក់​ទៀត ដើម្បី​យក​មក​បន្លំ​ចាយវាយ ដើម្បី​ឆបោក យក​លុយ​ពិត​ប្រា​ដក​។
 
លោក​អធិការ​នគរបាល​ស្រុក​ឆ្លូង បាន​បញ្ជាក់​ថា បក្សពួក​របស់​ស្ត្រី​រូប​នេះ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចរាចរណ៍​រូ​បិ​យ​ប័ណ្ណ​ក្លែងក្លាយ នគរបាល​កំពុង​តែ​កំណត់​មុខសញ្ញា ដើម្បី​មាន​វិធានការ​។ ចំណែក​ស្ត្រី​រូប​នេះ និង​វត្ថុ​តាង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​៕
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น