Home » » អាជ្ញាធរ​ខេត្ត​កំពង់ធំ​បញ្ជាក់​ថាមិន​បាន​បាត់បង់​​រូប​សំណាក់​​ដំរី​​ជាន់​ខ្លា​ទេ

អាជ្ញាធរ​ខេត្ត​កំពង់ធំ​បញ្ជាក់​ថាមិន​បាន​បាត់បង់​​រូប​សំណាក់​​ដំរី​​ជាន់​ខ្លា​ទេ


រាជធានីភ្នំពេញ៖ អភិបាល​ខេត្ត​កំពង់ធំ លោក អ៊ុត សំអន បានបញ្ជាក់ប្រាប់​នៅ​ថ្ងៃទី​២២មិថុនា​នេះថា រូប​ដំរី​ជាន់​ខ្លា​ដែល​តំណាង​ឲ្យ​ខេត្ត​នេះ គឺ​មិន​បាន​បាត់បង់ ​ដូច​ការលើកឡើង នៅតាម​បណ្តាញ​សង្គម​នោះ​ទេ។ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​ខេត្ត​មាន​តែ​កែលំអ​រូប​សំណាក​មួយ​នេះ​ឲ្យ​ស្អាត​ទៅ​វិញ​ទេ។សម្រាប់​ការលើកឡើង​ថា បាត់​រូប​ដំរី​ជាន់ខ្លា​នោះ គឺជា​រឿង​បំពុល​មតិ​សាធារណជន​​ ធ្វើ​ឲ្យ​ខ្មែរ និង​ខ្មែរ​បែក​បាក់​សាមគ្គី​គ្នា។

បើ​ទោះ​បី​ជា​អាជ្ញាធរ​ខេត្ត​កំពង់ធំ បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ចំពោះ​បញ្ហា​រូប​សំណាក​ដំរី​ជាន់​ខ្លា និង​រូប​ស្តូប​អនុស្សាវរីយ៍ ឬ​ជា​រូប​តំណាង​ឲ្យ​ការ​នឹក​គុណ​វៀតណាម រហូត​ដល់​ពួក​គេ​បាន​បង្កើត​ជា​វីដេអូ​បង្ហាញ​ពី​រូប​សំណាក​នោះ​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​ក៏​នៅ​មាន​ពលរដ្ឋ​មួយ​ចំនួន​មិន​ទាន់​អស់​ចិត្ត។ ដោយ​ភាព​មិន​អស់​ចិត្ត ពលរដ្ឋ​ជាច្រើន​នៅ​ក្នុង​បណ្ដាញ ​Facebook ស្នើ​ឲ្យ​អាជ្ញាធរ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​ទៀត​ផង។

អភិបាល​ខេត្ត​កំពង់ធំរូបនេះ បានគូសបញ្ជាក់ថា រូបសំណាក​ដំរី​ជាន់ខ្លា ដែល​ជា​និមិត្តរូប​ឲ្យ​ខេត្ត​កំពង់ធំនោះ មិន​បាន​បាត់​ទៅ​ណា​ដូច​ការលើកឡើង​ក្នុង​ប្រព័ន្ធ​បណ្ដាញ​សង្គម​នោះ​ទេ​។ ផ្ទុយទៅវិញ អាជ្ញាធរខេត្ត​បាន​ចំណាយ​ថវិកា​មួយចំនួន ដើម្បី​រៀបចំ​រូប​ដំរី​ជាន់ខ្លា​ឲ្យ​ខ្ពស់ និង​ស្អាត​ជាង​មុន​។ ចំណែក​រូប​ស្តូប ឬ​ជា​បង្គោល​រំឭក​អនុស្សាវរីយ៍​កងទ័ព​វៀតណាម គឺ​គេ​កសាង​តាំងពី​ទសវត្ស​៨០ ពោលគឺ​តាំងពី​ពួក​កងទ័ព​វៀតណាម មាន​វត្តមាន​លើ​ដី​ខ្មែរ​មក​ម្ល៉េះ ហើយ​អាជ្ញាធរ​ក៏​មិន​ដែល​បាន​កែប្រែ​ស្តូប​នោះ​អ្វី​ដែរ​។សម្រាប់​ការលើកឡើង​ថា បាត់​រូប​ដំរី​ជាន់ខ្លា​នោះ គឺជា​ការ​បំភ្លៃ​ព័ត៌មាន​ទាំងស្រុង​។លោក​បន្ត​ថា ព័ត៌មាន​ពិត​អាច​ជួយ​បង្កើន​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​ប្រសិន​បើ​ព័ត៌មាន​នោះ​មិន​ពិត​វិញ គឺ​ជា​រឿង​បំពុល​មតិ​សាធារណជន ហើយ​ក៏​អាច​ធ្វើ​ឲ្យ​ខ្មែរ និង​ខ្មែរ​បែក​បាក់​សាមគ្គី​គ្នា៕
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น