Home » » ស្ត្រី​មាន​ត្រគាក​ធំ​ផ្ដល់​កំណើត​ឱ្យ​កូន​ជាមួយនឹង​ភាព​ឈ្លាសវៃ និង​មាំមួន

ស្ត្រី​មាន​ត្រគាក​ធំ​ផ្ដល់​កំណើត​ឱ្យ​កូន​ជាមួយនឹង​ភាព​ឈ្លាសវៃ និង​មាំមួន


គេហទំព័រ​«​មេត្រូ​»​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​មាន​ត្រគាក​ធំ​រីកសាយ​នឹង​ផ្តល់​កំណើត​ឱ្យ​កូន​នូវ​ភាព​ឈ្លាសវៃ និង​សុខភាព​មាំមួន​ផ្ទុយ​ស្រឡះ​ពី​ស្ត្រី​ដែល​មាន​ត្រគាក​តូច​ចង្អៀត ។ អ្នក​វិទ្យាសាស្ត្រ​ជឿជាក់​ថា ភាពធាត់ ឬ​សារជាតិ​ខ្លាញ់​ដែល​សម្បូរ​ក្នុង​ត្រគាក​របស់​មនុស្ស​ស្រី​នឹង​ជួយ​អភិវឌ្ឍន៍​ខួរក្បាល​ទារក​អំឡុង​ពេល​កំពុង​មាន​ផ្ទៃពោះ ។ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សកល​វិទ្យាល័យ University of Pittsburg អះអាង​ថា សារជាតិ​ខ្លាញ់​ស្ថិត​នៅ​បរិវេណ​ត្រគាក និង​ភ្លៅ​ផ្ទុក​កោសិកា​ពិសេស​បញ្ជូន​ទៅ​ឱ្យ​ទារក​តាម​រយៈ​ការ​បំបៅ​ដោះ ។ កោសិកា​ពិសេស​ទាំងនេះ​ហើយ​ជួយ​ធ្វើ​ឱ្យ​ខួរក្បាល​របស់​ទារក​ឈ្លាសវៃ និង​មាំមួន​ល្អ ។ លើស​ពី​នេះ​ទៅ​ទៀត​សារធាតុ​បំប៉ន​សំខាន់​ៗ​របស់​ទារក​ត្រូវ​បាន​ស្តុក​ទុក​ក្នុង​បរិវេណ​នេះ​រួម​មាន DHA មាន​តួនាទី​សំខាន់​សម្រាប់​កា​រវិ​វ​ឌ្ឍ​ខួរក្បាល​ទារក ។ តារា​សម្តែង​ហូ​លី​វូ​ដដែល​មាន​ត្រគាក​ធំ​ដូច​ជា​នាង គី​ម កា​ដា​ស៊ា​ន នី​គី មី​ណា និង​តារា​ស្រី​ជា​ច្រើន​ដួង​ទៀត​ផង​ដែរ ៕
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น