Home » » អត្រា​អត់​ការងារ​ធ្វើ​តាម​ទីក្រុង​ក្នុង​ប្រទេស​ចិន​ថយ​ចុះ​4,09%

អត្រា​អត់​ការងារ​ធ្វើ​តាម​ទីក្រុង​ក្នុង​ប្រទេស​ចិន​ថយ​ចុះ​4,09%



រដ្ឋធានី​ប៉េ​កាំ​ង ៖ ក្រសួង​ធនធានមនុស្ស​និង​សន្តិសុខ​សង្គម​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា អត្រា​អត់​ការងារ​ដែល​បាន​ចុះបញ្ជី​នៅ​តាម​តំបន់​ទីក្រុង​ទូ​ទាំង​ប្រទេស​ចិន​មាន​ចំនួន​៤,០៩%​ក្នុង​ឆ្នាំ​២០១៤ ថយ​ចុះ​បន្តិច​ពី​បរិមាណ​៤,១%​ក្នុង​ឆ្នាំ​២០១៣ ។

លោក លី ចុង (Li Zhong) អ្នកនាំពាក្យ​ក្រសួង​បាន​បង្ហើប​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ក្នុងអំឡុងពេល​ពេញ​មួយ​ឆ្នាំ​២០១៤ កន្លង​មកនេះ មានការ​ងារ​ថ្មី​សរុប​ចំនួន​១៣,២២​លាន​មុខ​តំណែង ត្រូវ​បាន​បង្កើត​ឡើង​នៅ​តាម​តំបន់​ទីក្រុង​ក៏​ដូច​ជាទី​ប្រជុំជន​នានា​ទូ​ទាំង​ប្រទេស ។

គួរ​រំឭក​ដែរ​ថា កាលពី​ខែមីនា​ឆ្នាំទៅ រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​បាន​ប្តេជ្ញា​បង្កើត​ការងារ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ធ្វើ​បន្ថែម​ឱ្យ​បាន​ជាង​១០​លាន​នាក់ និង​រក្សា​អត្រា​អត់​ការងារ​ធ្វើ​ដែល​បាន​ចុះបញ្ជី​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ទាប​ជាង​៤,៦%​ក្នុង​ឆ្នាំ​២០១៤ ៕
ប្រភពពី ៖ ចន្ទ្រគ្រាស
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น