Home » » ឡាន​បើក​បុក​អ្នកជិះ​ម៉ូតូ ដួល​បាក់ជើង​របួសធ្ងន់ នៅមុខ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ សូគីម៉ិច​

ឡាន​បើក​បុក​អ្នកជិះ​ម៉ូតូ ដួល​បាក់ជើង​របួសធ្ងន់ នៅមុខ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ សូគីម៉ិច​


​រាជធានី​ភ្នំពេញ ៖ យុវ​ជន​​ម្នាក់​​បាន​​រង​របួស បាក់​ជើង​​ខាង​ឆ្វេង ត្រូវ​បាន​​រថ​យន្ត​​ស​ង្គ្រោះ ដឹក​​ទៅ​​មន្ទីរ​ពេទ្យ ដោយ​សារ​តែ​​កំ​ពុង​​ជិះ​​ម៉ូតូ ត្រូវ​រ​ថ​យន្ត​​មិន​​ស្គាល់​​ម៉ាក មួយ​គ្រឿង បើក​​ក្នុង​​ល្បឿន​​លឿន ជ្រុល​​ទៅ​បុក​​ចំ​​ពី​មុខ​​ពេញ​ទំ​ហឹ​ង កាល​ពី​​វេ​លា​ម៉ោង ២២​និង​៣០ នាទី​យប់ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ស្ថានីយ៍ ប្រេង​ឥន្ទ​នៈ​សូគីម៉ិច តាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​រថយន្ត​បង្ក បាន​បើក​គេច​បាត់ស្រមោល​តែម្តង​។​

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​ម្នាក់ ជិះ​ម៉ូតូ​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CU-5994 ធ្វើដំណើរ​តាម​បណ្តោយ ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត មិន​ស្គាល់​ម៉ាក​មួយគ្រឿង  ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា បើក​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​បុក​ម៉ូតូ ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​ទៅ​និង​ថ្នល់ រងរបួស​បាក់ជើង​ខាងឆ្វេង ហើយ​រថយន្ត​បង្ក បាន​បើក​គេចខ្លួនបាត់​ស្រមោល​តែម្តង​៕

ប្រភពពី៖ វត្តភ្នំ
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น