Home » » ជនសង្ស័យ​ប្រុស-ស្រី​២នាក់ត្រូវអស់លក្ខណ៍​ បន្ទាប់ពី​ឆក់​ខ្សែ.កបាន​ព្យាយាម​​រត់​ ​

ជនសង្ស័យ​ប្រុស-ស្រី​២នាក់ត្រូវអស់លក្ខណ៍​ បន្ទាប់ពី​ឆក់​ខ្សែ.កបាន​ព្យាយាម​​រត់​ ​


រាជធានីភ្នំពេញ ៖ កម្លាំង​​នគរ​​បាល​ប៉ុ​ស្តិ៍រដ្ឋ​បាល​​វត្ត​ភ្នំ ​​បាន​​តាម​​ប្រមាញ់​ជន​សង្ស័យ​​ធ្វើ​សកម្មភាព​ឆក់​​​​ខ្សែ.​ក​ពី​​បុរស​ម្នាក់​បាន​សម្រេច ​រួច​​ព្យាយាម​បើក​ម៉ូតូ​គេចខ្លួន​ រហូត​ដល់​ខាងក្រោយ​​មន្ទីរពេទ្យ​កាល់​ម៉ែត ​ត្រូវ​​នគរបាល​ឃាត់ខ្លួន​​បាន២​នាក់​ ក្នុង​ចំណោម​​​បក្ស​ពួក៣​នាក់ កាលពី​ម៉ោង​០១​រំ​លង​អធា​ត្រ​​​ឈាន​ចូល​ថ្ងៃ​ទី​​២៧ ​មករា ​២០១៥ ស្ថិត​នៅ​ខាង​ត្បូង​រមណីយ​ដ្ឋា​ន​​វត្ត​ភ្នំ ​​ក្នុង​​សង្កាត់​​វត្ត​​ភ្នំ ខណ្ឌ
ដូន​ពេញ​ ។
​ប្រភព​បានឱ្យ​ដឹងថា ជនសង្ស័យ​​ម្នាក់​ឈ្មោះ​មឿង មក​រា ភេទ​ប្រុស អាយុ​១៨​​ឆ្នាំ ទីលំនៅ​ផ្ទះ​ជួល​ម្តុំ​ហូ​លី​ដេ ក្នុងសង្កាត់​ស្រះ​​ចក ខណ្ឌ​ដូន​ពេញ​ និង​ម្នាក់​ទៀត​ឈ្មោះ​​មាស លី​ហ្សា ភេទ​ស្រី​ អាយុ​២៨​​ឆ្នាំ ទីលំនៅ​ផ្ទះ​ជួល​ផ្លូវ​រទេះភ្លើង ក្នុងសង្កាត់​ទួ​ស​សង្កែ ខណ្ឌឫស្សី
កែវ ​។ ចំណែក​ជន​រង​គ្រោះ​ជាម្ចាស់​ខ្សែ.កឈ្មោះ​​ឈុំ វុ​ទ្ធី ភេទ​​ប្រុស អាយុ​២៧​​ឆ្នាំ ជាកម្មករ​រោងចក្រ​កាត់ដេរ​ ស្នាក់​នៅផ្ទះ​លេខ​​២៣៦ ផ្លូវជា​តិ​លេខ​២ ក្នុងភូមិ​ព្រែក​​តា​ឡុ​ង សង្កាត់​ចាក់​​អង្រែ​ក្រោម ខណ្ឌមានជ័យ​ ។
មន្ត្រី​នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​​វត្ត​ភ្នំ​​បាន​​​ឱ្យ​ដឹង​ថា​​ ​ស្រ​ប​​ពេល​​ឃើញ​ជនស​ង្ស័យ​បើកម៉ូ​តូ​គេចខ្លួន ​និង​មាន​សំឡេងស្រែ​កថា ​ចោរ​ៗ​ផង​នោះ​ កម្លាំង​នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​វត្ត​ភ្នំ​ បាន​បើក​ម៉ូតូ​តាម​ប្រមាញ់​ជនសង្ស័យ​៣​នាក់​ដែល​ព្រឹ​ង​បើក​ម៉ូ​តូ​គេចខ្លួន​ ​តែ​ចំ​ថ្ងៃ​ស៊យ​ជន​សង្ស័យ​​​បាន​បើក​ម៉ូ​តូ​ទៅ​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខាង​ក្រោយ​​មន្ទីរ​កាល់​ម៉ែត​ដួល​ប្រកាច់ប្រកិន ​ហើយ​ត្រូវ​នគរបាល​ឃាត់ខ្លួន​​២​ប្រុស​-​ស្រី ​រីឯ​បក្សពួក​វា​ម្នាក់​ទៀត​ ជា​ស្រី​បាន​គេច​បាត់​ និង​បាន​យក​ខ្សែ​.ករប​ស់ជន​រង​គ្រោះ​ទៅ​ជាមួយ​ បន្សល់ទុក​តែម៉ូ​តូ​មួយ​គ្រឿង​​ជាម៉ូតូរបស់សង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ ។
  ប្រភពពី​៖  ៖ ព្រះអាទិត្យ
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น