អ្នកនិពន្ធម្នាក់ចងក្រងសៀវភៅបានជាង20ម៉ឺនក្បាលជាបុគ្គលអស្ចារ្យជាងគេក្នុងពិភពលោក
Posted by Unknown
Posted on 08:22
with No comments
ការនិពន្ធ ឬសរសេរសៀវភៅមិនមែនជាការងាយស្រួលទេ ។ ជំហានដំបូងអ្នកត្រូវគិតពិចារណាដើម្បីជ្រើសរើសចំណងជើង ឬប្រធានបទ បន្ទាប់មកមានមាតិកា និងដំណើររឿងជាហូរហែ ។ ប្រសិនបើអ្នកចង់ឲ្យសៀវភៅនោះចាត់ថ្នាក់ជាក្រុមដោយអ្នកលក់ឬបណ្ណាល័យ សៀវភៅនោះត្រូវតែមានលេខកូដដែលខុសពីគេមួយដូចជា ISBN ដើម្បីឲ្យសៀវភៅនោះមានលក្ខណៈអន្តរជាតិ។ ក្រៅពីនេះអ្វីដែលត្រូវការពេលយ៉ាងយូរនោះ គឺការសរសេរ រៀបរៀង ចងក្រងសៀវភៅតាំងពីទំព័រទីមួយរហូតដល់ទំព័របញ្ចប់ ។ ការសរសេរសៀវភៅតែមួយក្បាល គឺវាមានការលំបាក និងចំណាយពេលយ៉ាងយូរដែលអាចប្រើរយៈពេលពីរាប់ខែ រហូតដល់រាប់ឆ្នាំក៏មាន ។ ប៉ុន្តែមានអ្នកនិពន្ធម្នាក់ដែលបាននិពន្ធសៀវភៅសរុបទាំងអស់ប្រមាណ២០ម៉ឺនក្បាល បើយោងតាមគេហទំព័រលក់លើបណ្តាញដ៏ល្បីល្បាញលើពិភពលោក Amazone.com ។
យោងតាមគេហទំព័រ Wiki និងគេហទំព័រគំនិត បញ្ជាក់ថា លោកហ្វ៊ីលីប (Philip M.Parker) គឺជាអ្នកនិពន្ធសៀវភៅច្រនជាគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដោយលោកជាម្ចាស់ស្នាដៃនិពន្ធសៀវភៅសរុបប្រមាណ២០ម៉ឺនក្បាល នេះបើផ្អែកលើម៉ាស៊ីនស្វែងរកសៀវភៅរបស់គេហទំព័រ Amazone.com ។ បច្ចុប្បន្ននេះលោក Philip M.Parker មានវ័យ៥៤ឆ្នាំ ។ សៀវភៅដែលគាត់និពន្ធមានស្ទើរគ្រប់ផ្នែក ដូចជាវចនានុក្រមពហុជាតិសាសន៍ សៀវភៅពេទ្យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ស្រាវជ្រាវ ។ល។
តើលោកហ្វីលីបពិតជាសរសេរសៀវភៅទាំង២០ម៉ឺននោះឬ ? តាមពិតទៅសៀវភៅដែលមានឈ្មោះគាត់ជាអ្នកនិពន្ធទាំងអស់មិនមែនសរសេរឡើងដោយគាត់ផ្ទាល់ទេ ។ សៀវភៅទាំងអស់គឺសុទ្ធតែចងក្រង និងរៀបរៀងឡើងដោយកម្មវិធីកុំព្យូទ័រដែលបង្កើតឡើងដោយលោកហ្វ៊ីលីប ។ ហ្វ៊ីលីបដែលជាប្រធាន និងជាសាស្ត្រាចារ្យនៃជំនាញវិទ្យាសាស្ត្រគ្រប់គ្រងនៅ Insead ដែលជាសាលាពាណិជ្ចកម្មមានទីតាំងនៅប្រទេសបារាំង និងសិង្ហបុរីបានបង្កើត ក្បួនដោះស្រាយ (Algorithm) សម្រាប់ម៉ាស៊ីនកុំព្យូទ័រដែលមានការជ្រោមជ្រែងពីអ្នកសរសេរកុំព្យូទ័រពី៦០ទៅ៧០នាក់ ដើម្បីប្រមូលផ្តុំព័ត៌មានគ្រប់ទីកន្លែងដែលចុះផ្សាយជាសាធារណៈ ហើយ បំលែងព័ត៌មានដែលមានទាំងអស់នោះចងក្រងធ្វើជាសៀវភៅដែលជាទូទៅក្នុងសៀវភៅមួយ ក្បាលមានប្រមាណ១៥០ទំព័រ ។ សៀវភៅទាំងអស់នោះបោះពុម្ពតែនៅពេលមានអតិថិជនណាម្នាក់ចង់ទិញប៉ុណ្ណោះ ។ តាមរយៈស្នាដៃឆ្នើមនៃការផលិតបោះពុម្ភសៀវភៅតាមប្រព័ន្ធកុំ ព្យូទ័រនេះ លោកហ្វ៊ីលីប ទទួលបានពានរង្វាន់ Bookseller/Diagram Prize for Oddest Title of the Year ។
បើផ្អែកតាមលោកហ្វ៊ីលីប សៀវភៅដែលពេញនិយមរបស់គាត់អាចលក់ ដាច់បានច្រើនក្បាល ។ គោលបំណងរបស់លោកហ្វីលីច្រើនគឺចងក្រងសៀវភៅណាដែលត្រូវបានអ្នក និពន្ធជាច្រើនមិនខ្វល់នឹងរៀបរៀងឡើងដោយសារតែកង្វះតម្រូវការទីផ្សារ ។ សៀវភៅមួយក្បាលត្រូវការយៈពេលតែ ១៣នាទីប៉ុណ្ណោះដើម្បីធ្វើឲ្យវាក្លាយជាសៀវភៅពេញលក្ខណៈលើប្រធានបទអ្វីមួយ ។
លោកហ្វ៊ីលីបនិយាយថា សៀវភៅមួយក្បាលគឺចំណាយអស់ថ្លៃដើមតែ១៣សេន ដុល្លារអាមេរិកប៉ុណ្ណោះ ដែលតម្លៃនេះគឺជាតម្លៃអគ្គិសនីដែលគាត់ប្រើប្រាស់ សម្រាប់បង្កើតសៀវភៅមួយក្បាល ។ បច្ចេកវិទ្យានេះគឺបង្កើតឡើងដោយការប្រើប្រាស់ Artificial Intelligence ដែលជាបច្ចេកវិទ្យាកំពុងតែទទួលបានការពេញនិយមនៅក្នុងវិទ្យាសាស្ត្រកុំព្យូទ័រ ។ គម្រោងបន្ទាប់របស់គាត់ គឺអភិវឌ្ឍកម្មវិធីនេះបន្តទៀត ដើម្បីអាចចងក្រងជាសៀវភៅប្រលោមលោក និង៣D Animation ដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់មានការចូលរួមពីមនុស្ស ៕
ប្រភពពី ៖ ចន្ទ្រគ្រាស
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น