ទស្សនៈរបស់ខ្មែរ
Posted by Unknown
Posted on 07:33
with No comments
ជាការពិត ទោះបីជារូបភាពអាក្រាតរបស់ស្ត្រីថតភ្ជាប់ជាមួយប្រាង្គប្រាសាទនេះ មតិមួយចំនួនគិតថាជារូបភាពកាត់ត និងមួយចំនួនទៀតអះអាងថា ជារូបភាពពិតយ៉ាងណាក៏ដោយ ប៉ុន្តែវាបានបង្ហាញយ៉ាងច្បាស់ពីការមិនទទួលខុសត្រូវរបស់សមត្ថកិច្ចពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែប្រសិនបើរូបភាពនោះជារូបភាពពិតប្រាកដវិញ វាជាការទទួលខុសត្រូវទាំងស្រុងរបស់អាជ្ញាធរជាតិអប្សរា (Sic) ។
បើមើលរូបភាពនេះ គឺអ្នកដឹកនាំថត និងសាម៉ីខ្លួនដែលថតរូបអាក្រាតនោះ ស្ថិតនៅពេលវេលាព្រឹក ឬថ្ងៃរសៀល បើដូច្នោះគឺជាការទទួលខុសត្រូវទាំងស្រុងរបស់អាជ្ញាធរជាតិអប្សរា ពីព្រោះនៅតាមប្រាសាទនីមួយៗនៅក្នុងខេត្តសៀមរាប អាជ្ញាធរតែងដាក់ឆ្មាំការពារ ប៉ុន្តែហេតុអ្វីបានជាមានរឿងនេះកើតឡើង ឬមួយជាកំហុងឆ្គងដោយចេតនារបស់អនុរក្សការពារប្រាសាទដែលឃុបឃិតជាមួយអ្នកដឹកនាំថត ដើម្បីផលប្រយោជន៍និងលាភសក្ការ ឬជាការឃុបឃិតគ្នាមានលក្ខណៈជាប្រព័ន្ធ ឬ ជាការធ្វេសប្រហែស..?
រូបភាពអាក្រាតពាក់កណ្តាលខ្លួនរបស់ស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលឈរ និងអង្គុយនៅលើផ្ទាំងសិលា និងទ្វារប្រាសាទវាមិនមែនជារូបភាពអាសអាភាសលើកទី១នោះទេ កាលពីប៉ុន្មានឆ្នាំមុនក៏មានរូបភាពស្ត្រីដែលស្លៀកសម្លៀកបំពាក់បែបជាអ្នករាំរបាំអប្សរា ប៉ុន្តែអាក្រាតល្វែងលើបានកើតឡើងម្តងរួចមកហើយ ហើយបើតាមបណ្តាញទំនាក់ទំនងសង្គមដែលត្រូវបានគេចែកចាយកាលពីថ្ងៃទី២៥ មករា ក៏ឃើញស្ត្រីជនជាតិរុស្ស៊ីម្នាក់ទៀតឈ្មោះNadezhda Svitalskaya ដែលគេស្គាល់ថា ជាប់ជាស្ត្រីស្អាតប្រចាំទស្សនាវដ្តី Playboy របស់សហរដ្ឋអាមេរិក កាលពីខែមិថុនា ២០១៣ ត្រូវបានថតរូបអាក្រាតកាយទាំងស្រុងនៅប្រាសាទដែលមានក្បាច់ចម្លាក់ខ្មែរ ។
អ្វីដែលមជ្ឈដ្ឋាននានា និងប្រជាពលរដ្ឋខ្មែរចង់បាន មិនមែនពេលមានការផ្សព្វផ្សាយរូបភាពស្ត្រីអាក្រាតកាយភ្ជាប់ជាមួយនឹងប្រាសាទ អាជ្ញាធរជាតិអប្សរាបានត្រឹមតែចេញសេចក្តីប្រកាសព័ត៌មានថ្កោលទោសនិងប្រកាសឲ្យមានការសហការស្រាវជ្រាវរកការពិតប៉ុណ្ណោះនោះទេ គឺការហ៊ានទទួលស្គាល់កំហុសក្នុងការគ្រប់គ្រង ដើម្បីកុំឲ្យរឿងនេះកើតឡើងម្តងហើយម្តងទៀតបែបនេះគឺជារឿងដែលអាជ្ញាធរត្រូវតែធ្វើ ។
ម្យ៉ាងវិញទៀត ប្រសិនបើអាជ្ញាធរជាតិអប្សរា រកឃើញការពិតអំពីរូបភាពនេះ អាជ្ញាធរត្រូវតែឲ្យសាម៉ីខ្លួន ឬអ្នកដឹកនាំថតសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ និងឲ្យស្ថានទូតចាត់វិធានការច្បាប់លើបុគ្គលនោះ (បើសិនជាស្គាល់ថាជាជាតិសាសន៍អ្វីមួយពិតប្រាកដ) ព្រោះរូបភាពអាក្រាតភ្ជាប់ជាមួយប្រាសាទនេះវាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពូជសាសន៍ វប្បធ៌ម ប្រពៃណីខ្មែរដ៏ផូរផង់របស់ខ្មែរដែលមានតាំងពីបុរាណកាលរៀងមក ៕
ប្រភពពី៖ ៖ អប្សរា
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น