Posted by Unknown
Posted on 06:47
with No comments
ខេត្តកំពង់ស្ពឺ ៖ ករណីឃាតកម្មមួយ បានកើតឡើងគួរឲ្យរន្ធត់ ដោយសារឃាតកម្នាក់ បានកាន់កាំភ្លើង ដើរចូលទៅបាញ់សម្លាប់ ព្រះសង្ឃមួយអង្គ ចំព្រះកេស ខណៈកំពុងសូត្រធម៌ទេសនា ក្នុងកម្មវិធីបុណ្យខួបមួយ របស់អ្នកភូមិ កាលពីវេលាម៉ោង ៨និង២៥ នាទីយប់ថ្ងៃ២៤ ខែមករា ២០១៥ ស្ថិតនៅភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយសមត្ថកិច្ច កំពុងតាមដាន និងសន្និដ្ឋានថា ជាករណីគំនុំ។
ម្ចាស់ផ្ទះឈ្មោះ គង់ ឌឹម អាយុ ៦៥ឆ្នាំ ហើយព្រះសង្ឃ ដែលរងការបាញ់ប្រហារ ពីសំណាក់ឃាតករ មានព្រះនាម ម៉ឹង អុំ ព្រះជន្ម ៧៦ព្រះវស្សា ជាសូត្រស្តាំ នៅវត្តអង្គស្នៀត រហូតមកទល់និងពេលនេះ សមត្ថកិច្ចមិនទាន់វែកមុខ ចាប់ខ្លួនឃាតករ បាននៅឡើយទេ ខណ:សមត្ថកិច្ចសំអាងថា កំពុងស្រាវជ្រាវ តាមចាប់ខ្លួន យកមកផ្តន្ទាទោស។ នេះអាចចាត់ទុកជា អំពើឃាតកម្មដ៏ឃោឃៅ នៅពេលខ្មាន់កាំភ្លើង ធ្វើគតព្រះសង្ឃ ដោយគ្រាប់កាំភ្លើង ទម្លុះព្រះកេស ខណ:កំពុងសូត្រធម៌ទេសនា៕
ប្រភពពី៖ វត្តភ្នំ
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น