Home » » ន​ចៅ​​លោក ចាប សុ​​ផា​​រិ​ទ្ធ ​​កោស​រូស ឲ្យ​​អ្នក​រក​ស៊ី​​ដឹក​ទំ​និញ​​ខុស​ច្បាប់ និង​​ម៉ូ​តូ​​គេច​ពន្ធ​មក​ពី​​ស្រុក​ថៃ ចូល​ជួប​​សុំ​​ការ​​យោគ​យល់​

ន​ចៅ​​លោក ចាប សុ​​ផា​​រិ​ទ្ធ ​​កោស​រូស ឲ្យ​​អ្នក​រក​ស៊ី​​ដឹក​ទំ​និញ​​ខុស​ច្បាប់ និង​​ម៉ូ​តូ​​គេច​ពន្ធ​មក​ពី​​ស្រុក​ថៃ ចូល​ជួប​​សុំ​​ការ​​យោគ​យល់​


​ខេត្តបន្ទាយមានជ័យ ៖ ក្រុម​​អ្នក​រក​ស៊ី​​ដឹក​ជ​ញ្ជូន​​ទំ​និញ ទាំង​​តូច​​ទាំង​​ធំ បាន​​រអ៊ូរទាំ​​ចំ​ពោះ​​បែប​បទ នៃ​​ការ​​បង់​លុយ​​ឲ្យ​​ម​ន្ត្រី និង​​ស​មត្ថ​កិច្ច​​ពាក់​ព័ន្ធ ដែល​​គ្មាន​​តួ​នា​ទី​ប្រ​មូល​​លុយ បង់​​ចូល​ក្នុង​​ហិប​​ថ​វិ​កា​ជាតិ តែ​​ពួក​គេ​​មាន​អំ​ណាច ចាប់​​ឬ​​ប​ង្ក្រាបការដឹកជញ្ជូន​ទំនិញ របស់​ក្រុម​ឈ្មួ​ញ​ទាំងឡាយណា ដែល​មិនបាន​បង់លុយ ហើយ​បច្ចុប្បន្ននេះ ក្រុម​ឈ្មួញ​កំពុង​ញាក់សាច់ ចំពោះ​ចំណាត់ការ​របស់ ប៉ូលីស​សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ក្រោម​បញ្ជា​របស់លោក ចាប សុ​ផា​រិ​ទ្ធ ដែល​កំពុង​បង្ក​ព្យុះភ្លៀង មិនដឹង​ជា​ពួកគេ ទទួលបាន​គោលការណ៍ ពី​ខាង​ណា​នោះទេ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា តាំងពី​លោក អាត់ ខែម វិលត្រឡប់​មកកាន់​តំណែង​ជា ស្នងការ​ខេត្តបន្ទាយមានជ័យ គេ​ឃើញ​ប៉ូលីស​សេដ្ឋកិច្ច ក្រោម​បញ្ជា​របស់លោក ចាប សុ​ផា​រិ​ទ្ធិ កាន់តែ​មានឱកាស ពង្រាយ​កូនចៅ អោយ​កោសរូស​ទារលុយ ពី​ឈ្មួញ​ដឹកទំនិញ និង​អ្នករត់​តាក់ស៊ី តាមតែ​អំពើ​ចិត្ត ដោយ​គ្មាន​ខ្លាចរអែង​អ្វី​ឡើយ ធ្វើ​ឲ្យ​ក្រុម​អ្នករកស៊ី​ដឹកទំនិញ មានការ​ក្រពុលមុខ​យ៉ាងខ្លាំង​។ ប្រភព​បាន​ឲ្យ​ដឹងថា នៅ​ក្រុង​ប៉ោយប៉ែត កូនចៅ​របស់លោក ចាប សុ​ផា​រិ​ទ្ធ តែ​តែ​ដើរ​ទារប្រាក់ និង​កោសរូស ឈ្មួញ​ដឹកទំនិញ ដោយ​ប្រើពាក្យ​យ៉ាងខ្លី​ថា ប្រសិនបើ​មិន​បង់លុយ ឬ​ធ្វើ​ក្រអឺតក្រទម គេ​នឹង​ចាប់​យកទៅ​ខេត្ត និង​បញ្ជូន​សំណុំរឿង ទៅ​តុលាការ​។​

​ដោយសារ​ពួក​ឈ្មួញ មានការ​ភ័យខ្លាច ក៏បាន​បង់លុយ ទាំង​ទើស​ទាំ​ល់ បើទោះបីជា​ដឹងថា នោះ​ជា​បែបបទ​ពុករលួយ និង​ដើម្បី​កុំ​ឲ្យ​មានការ​រំខាន ហើយ​កាលពីពេល​ថ្មីៗ​នេះ​លោក ចាប សុ​ផា​រិ​ទ្ធ បាន​បញ្ចេញស្នាដៃ​មួយ​ប្រាវ ធ្វើ​ឲ្យ​ឈ្មួញ​មួយចំនួន​ញាក់សាច់ ក៏រ​ត់ទៅ​ជួប សុំ​ការយោគយល់ ឬ​បង់លុយ​ជាប់​ជាប្រចាំ​។ ប្រភពពី​ឈ្មួញ​ដឹកទំនិញ បាន​បង្ហើប​ប្រាប់ថា លោក ចាប សុ​ផា​រិ​ទ្ធ បាន​បង្កើត​កុងត្រូលជជុះ ឲ្យ​កូនចៅ​ជំនិតៗ ចុះ​ប្រមូល​លុយ​ពី​ក្បាល​ឡាន ឬ​ប្រដេញ​ចាប់ ឡាន​ដឹកទំនិញ ឲ្យ​ចូល​បង់លុយ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ យ៉ាង​ប្រសេចប្រសាច​។

​លោក ចាប សុ​ផា​រិ​ទ្ធ មាន​ជំនាញ​កេណ្ឌ​ប្រមូល ឲ្យ​អ្នករកស៊ី​ដឹកជញ្ជូន ទំនិញ​មកពី​ស្រុកថៃ រួមមាន​ទំនិញ​ខុសច្បាប់ និង​ម៉ូតូ​គេចពន្ធ​ជាដើម ចូលមក​ទំនាក់ទំនង​បង់លុយ ឬ​សុំ​ការយោគយល់ ដើម្បី​ចៀសផុត ពី​ការបង្ក្រាប​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នករកស៊ី​ដឹកជញ្ជូន ផល​កសិកម្ម និង​ទំនិញ ទៅ​លក់​តាម​ដេប៉ូ ត្រូវបាន​កូនចៅ លោក ចាប សុ​ផា​រិ​ទ្ធ តម្រូវអោយ​បង់លុយ ក្នុង​មួយ​រថយន្ត ១​ម៉ឺន​រៀល ទៅ ២​ម៉ឺន​រៀល ដោយ​គ្មាន​ការ យោគយល់​នោះទេ ដែល​បញ្ហា​នេះ អាចធ្វើ​ឲ្យ គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ខេត្តបន្ទាយមានជ័យ បាត់បង់​ប្រជាប្រិយភាព គួរ​ឲ្យ​ព្រួយបារម្ភ​ផងដែរ​៕

​ប្រភពពី៖ វត្តភ្នំ

Share this article :

0 ความคิดเห็น:

แสดงความคิดเห็น