ដាច់ភ្លើងដ៏ធំនៅប៉ាគីស្ថានងងឹត80% នៃប្រទេស
Posted by Unknown
Posted on 09:20
with No comments
ប្រទេសប៉ាគីស្ថានធ្លាក់ក្នុងភាពងងឹតកាលពីយប់ថ្ងៃទី២៤ មក ២៥ មករា ដោយសារការខូចខាតខ្សែកាបតង់ស្យុងខ្ពស់ ដែលអាជ្ញាធរថា មកពីការវាយប្រហាររបស់ពួកឧទ្ទាម ។
ការដាច់ភ្លើងអគ្គិសនីដ៏ធំបំផុតនេះ កើតមាននៅប៉ាគីស្ថាននាំឱ្យ៨០% នៃផ្ទៃដីប្រទេសនេះពុំមានភ្លើងប្រើប្រាស់ រួមទាំងរដ្ឋធានីអុីស្លាម៉ាបាដផង ។
យោងតាមប្រភពព័ត៌មានផ្លូវការថា អគ្គិសនីអាចផ្គត់ផ្គង់ឡើងវិញកាលពីថ្ងៃទី២៥ មករា ក្នុងផ្ទៃដីដ៏ធំរបស់ប្រទេស ។ អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុនអគ្គិសនីជាតិនិយាយថា សភាពការណ៍នឹងវិលមកធម្មតាវិញទាំងស្រុងរយៈពេលប៉ុន្មានម៉ោងទៀត ។ ការដាច់ភ្លើងគួរឱ្យភ្ញាក់ផ្អើលនេះកើតមានក្រោយពាក់កណ្តាលអធ្រាត្រពេលបណ្តាញខ្សែកាបតង់ស្យុងខ្ពស់មួយ ដែលភ្ជាប់ពីមជ្ឈមណ្ឌលផលិតអគ្គិសនីឯកជនមួយទៅបណ្តាញអគ្គិសនីជាតិរងការខូចខាតក្នុងស្រុក ណាស៊ី រ៉ាបាដ ខេត្តបាលូជីស្ថាន ភាគនិរតីប្រទេស ។
រដ្ឋមន្ត្រីទទួលបន្ទុកខាងទឹក និងអគ្គិសនី លោកអាប៊ីដស័រអាលី បានធ្វើការសុំទោសចំពោះប្រជាជន ហើយចោទប្រកាន់ពួកឧទ្ទាមថា ធ្វើឱ្យផ្ទុះដាច់ខ្សែតង់ស្យុងខ្ពស់ ៕
ប្រភពពី ៖ ចន្ទ្រគ្រាស
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น