Home » » ឆ្លង​ចរន្ត​ឆេះ​ផ្ទះ​ជាង​ជួសជុល​ម៉ូតូ បំផ្លាញ​ទ្រព្យសម្បត្តិ និង​លុយកាក់ អស់ទាំង​ស្រុង​

ឆ្លង​ចរន្ត​ឆេះ​ផ្ទះ​ជាង​ជួសជុល​ម៉ូតូ បំផ្លាញ​ទ្រព្យសម្បត្តិ និង​លុយកាក់ អស់ទាំង​ស្រុង​



​ខេត្ដ​កណ្ដាល ៖ ផ្ទះ​​ជាង​​ជួស​ជុល​​ម៉ូ​តូ​​មួយ​ក​ន្លែង ត្រូវ​​អគ្គិ​ភ័យ​​ឆាប​ឆេះ អស់​ទាំង​​ស្រុង ដោយ​ឡែក ២​​ខ្នង​​ទៀត ដែល​​នៅ​​អម​​សង​ខាង ត្រូវ​​ភ្លើង​​ឆេះ​​ជ​ញ្ជាំង កាល​ពី​វេលា​​ម៉ោង ១១​​និង​​២០​ នាទី ថ្ងៃ​ទី​​២៦ ខែ​ម​ករា ឆ្នាំ​​២០​១៥ ស្ថិ​ត​នៅ​តាម​​ប​ណ្ដោ​យផ្លូវ​លេខ​១១០ ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល ប៉ុន្ដែ​មិនមាន​គ្រោះថ្នាក់ ដល់​ជីវិត​មនុស្ស​ទេ គ្រាន់តែ​ខូចខាត ទ្រព្យសម្បត្ដិ លុយកាក់​ប៉ុណ្ណោះ ។​

​ម្ចាស់ផ្ទះ​រងគ្រោះ ដែល​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង មានឈ្មោះ ឈួន សុខ​កេង ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជាជាង​ជួសជុល​ម៉ូតូ មាន​ប្រពន្ធ​ទើប​សម្រាលកូន បាន​រយៈពេល ៥​ខែ​ប៉ុណ្ណោះ ។ ចំពោះ​ផ្ទះ ២​ខ្នង​ទៀត ដែល​នៅ​អម​សងខាង មាន​ម្ចាស់ផ្ទះ​ឈ្មោះ ទឹង ហឿន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ប្រពន្ធ ឈ្មោះ ឆឹង សេង អាយុ ៥០​ឆ្នាំ ត្រូវ​ភ្លើង​ឆេះ​ជញ្ជាំង អស់​មួយ​ចំហៀង រីឯ​ម្ចាស់ផ្ទះ​ម្នាក់ទៀត ជា​ស្ដ្រី​មេម៉ាយ​មានឈ្មោះ ខាំ ផុន អាយុ ៧៨​ឆ្នាំ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អគ្គិភ័យ​នេះ​កើតឡើង ដោយសារ​ឆ្លង​ចរន្ដអគ្គិសនី ដែល​នៅផ្ទះ​បាយ​ខាងក្រោយ​។​

​បងស្រី​ម្ចាស់ផ្ទះ​រងគ្រោះ បានឱ្យដឹងថា នៅពេល​កើតហេតុ ប្អូនប្រុស​ស្រី​របស់ខ្លួន កំពុង​ហូបបាយ​ថ្ងៃត្រង់​នៅខាងមុខ ស្រាប់តែ​ភ្លើង​ឆេះ ចេញពី​ផ្ទះបាយ​ខាងក្រោយ គ្រានោះ​ម្ចាស់ផ្ទះ អត់​ដឹងថា ភ្លើង​ឆេះ​នោះទេ ត្រូវបាន​អ្នកជិតខាង​មើលឃើញ ហើយ​ស្រែកប្រាប់ ទើប​ម្ចាស់ផ្ទះ​ដឹង តែ​ភ្លើង​បាន​ឆេះ យ៉ាង​សន្ធោសន្ធៅ នៅ​ផ្នែក​ខាងក្រោយ​។ ពេលនោះ​បុរស​ជា​ប្ដី បាន​នាំ​ប្រពន្ធ​និង​កូនខ្ចី ដែល​ទើប​សម្រាល​បាន ៥​ខែ រត់​ចេញមក​ខាងក្រៅ​ផ្ទះ ដោយ​មិនបាន​ចូល​យក របស់របរ​មានតម្លៃ ដែល​ទុក​ក្នុង​បន្ទប់​នោះទេ​៕

 ប្រភពពី៖  វត្តភ្នំ
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น