ទូកបូមខ្សាច់ នៅស្រុកកៀនស្វាយ យកទៅលក់ចែកចាយ នៅដេប៉ូ តាំងហាំងលី បន្តធ្វើសកម្មភាព ផ្គើនចំណាត់ការអន្តរក្រសួង
Posted by Unknown
Posted on 04:24
with No comments
ខេត្តកណ្តាល ៖ ទូកបូមខ្សាច់ នៅស្រុកកៀនស្វាយ ចាប់ផ្តើមធ្វើសកម្មភាព ឡើងវិញហើយ ក្រោយពីស្ងប់ស្ងាត់មួយរយៈ ដូចដែលប្រជាពលរដ្ឋ រស់នៅស្រុកកៀនស្វាយ បានប្រាប់ថា ទូកបូមខ្សាច់ខាងលើនោះ កំពុងធើ្វសកម្មភាព តាមដងទន្លេមេគង្គក្រោម ស្ថិតនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ យកទៅដាក់ ដេប៉ូលក់ខ្សាច់ ត្រង់ចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ជាប់និងផ្លូវជាតិលេខ១ ដែលមានម្ចាស់ឈ្មោះ តាំង ហាំងលី។
ប្រជាពលរដ្ឋ បានលើកឡើងថា ពួកគាត់ព្រួយបារម្មណ៍ ពីបញ្ហាបាក់ច្រាំងទន្លេ និងធ្លាក់ផ្ទះចូលទៅក្នុងទន្លេ ដោយសារតែការបូមខ្សាច់ ដែលមិនគិតពីផលវប៉ះពាល់។ សូមរំលឹកថា កាលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ លោក លឹម គានហោ រដ្ឋមន្ត្រីធនធានទឹក និងជាប្រធាន គណៈកម្មការ គ្រប់គ្រងធនធានខ្សាច់ បានបញ្ជាក់ថា រាល់សកម្មភាពសាឡង់ និងទូកបូមខ្សាច់ទាំងអស់នោះ គ្មានច្បាប់អនុញ្ញាត្តទេ។
ជាមួយគ្នានោះដែរ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានចេញសារចរណ៍ ដល់អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខេត្តព្រៃវែង និងខេត្តកណ្តាល ត្រូវទប់ស្គាត់រាល់សកម្មភាពបូមខ្សាច់ ទាំងអស់ឲ្យខាងតែបាន។ ទាក់ទិនសកម្មភាព ទូកបូមខ្សាច់ខាងលើនេះ លោក ជឹម សុខុន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៏ថា ចាំលោកឲ្យមន្ត្រីធនធានទឹក ចុះទៅពិនិត្យ និងបង្ក្រាប នៅទីតាំងខាងលើនោះ៕
ដោយ វត្តភ្នំ
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น