Home » » ជិះ​ម៉ូតូ​លឿន បោល​បុក​គ្នា​លាន់​ដូច​រន្ទះ ប្រកាច់​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល ៣​នាក់​

ជិះ​ម៉ូតូ​លឿន បោល​បុក​គ្នា​លាន់​ដូច​រន្ទះ ប្រកាច់​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល ៣​នាក់​


ខេត្តកំពង់ធំ ៖ បុរស​​ម្នាក់​​បាន​​​ស្លាប់ នៅ​នឹង​ក​ន្លែ​ង រីឯ​​អ្នក​ជិះ​​ពី​ក្រោយ បាន​​រង​របួស​​ស្រាល ដោយ​

សារ​​ម៉ូតូ​​វ៉េវ បាន​​បើក​​បុក​​ម៉ូតូ​​ស្មាស់​​រី​វ៉ូ ខ​ណៈ​​ម៉ូតូ​​វ៉េវ​​ចង់​​បត់​​ស្តាំ ដោយ​​មិន​​មើល​មុខ​​ក្រោយ កាល​ពី​​វេ​

លា​​ម៉ោង ០៧​​និង​​២៥ នា​ទី​​យប់ ​ថ្ងៃ​ទី​​២១ខែមករា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច ភូមិ​ដំរី​ជាន់ខ្លា សង្កាត់​

ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ ហាក់ ហុង អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​

ត្រពាំង​ចំបក់ ឃុំ​ត្រពាំង​ប្ញ​ស្សី ស្រុក​កំពង់ស្វាយ និង​ឈ្មោះ យុន ថា អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​

ថ្នល់ទទឹង ឃុំ​វិហារ​សួគ៌ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម បាន​របួសស្រាល​។ ចំណែក​ភាគី​ម៉ូតូ​

មួយគ្រឿង​ទៀត ឈ្មោះ ធន់ ធី​ម អាយុ ២០​ឆ្នាំ និង​ឈ្មោះ យាន រស្មី អាយុ ១៧​ឆ្នាំ ទាំង ២​នាក់​

រស់នៅ ភូមិប​ល្ល័​ង្គ​លិច សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ហើយ​ចំណែក ម៉ូតូ​ទាំង ២​គ្រឿង​យកមក​

រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ក្រុង​ស្ទឹងសែន រង់ចាំ​ការដោះស្រាយ ៕

ប្រភពពី វត្តភ្នំ
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น