Home » » ចិន​គ្រោង​សាងសង់​ផ្លូវ​រថភ្លើង​លឿន​ជាងគេ​បំផុតឆ្ពោះទៅ​កាន់​ទីក្រុង​មូ​ស្គូ​ចំណាយពេល​ត្រឹម​2​ថ្ងៃ

ចិន​គ្រោង​សាងសង់​ផ្លូវ​រថភ្លើង​លឿន​ជាងគេ​បំផុតឆ្ពោះទៅ​កាន់​ទីក្រុង​មូ​ស្គូ​ចំណាយពេល​ត្រឹម​2​ថ្ងៃ




គេហទំព័រ «​សៀង​ហៃ​អីុ​ស​»​ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន ប្រកាស​កាលពី​ថ្ងៃ​ទី​២២ មក​រា ឆ្នាំ​២០១៥ លើ​បណ្តាញ​ផ្សព្វផ្សាយ​ក្នុងស្រុក វ៉េ​ប៉ូ​ថា ប្រទេស​ចិន​គ្រោង​សាងសង់​ផ្លូវ​រថភ្លើង​លឿន​ជាងគេ​បំផុត​ក្នុង​លោក​ឆ្ពោះទៅ​កាន់​ទីក្រុង​មូ​ស្គូ ប្រទេស​រុ​ស្ស៊ី ដោយ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​១​ពាន់​ពាន់​លាន​យាន់​ស្មើនឹង​២៤២​ពាន់​លាន​ដុល្លារ ។ 

ផ្លូវ​រថភ្លើង​ដែល​មាន​រយៈ​ចម្ងាយ​៧​ពាន់​គីឡូម៉ែត្រ នោះ​ឆ្លងកាត់​តំបន់​កា​ហ្សា​ក់​ស្ថាន និង​ជា​ផ្លូវ​រថភ្លើង​វែង​ជាង​ផ្លូវ​រថភ្លើង​ធ្វើ​ដំណើរ​ពី​ទីក្រុង​ប៉េ​កាំ​ង​ទៅ​កាន់​ទីក្រុង​ហ្គ័​ង​ហ៊្សូដល់​ទៅ​៣​ដង ឯណោះ ។ គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នោះ​នឹង​រឹតចំណង​ទាក់ទង​កាន់តែ​ល្អ​រវាង​ទ្វីបអាស៊ី និង​អឺរ៉ុប ។ ទន្ទឹម​គ្នា​នេះ​ដែរ​ប្រទេស​ចិន​ទំនងជា​បង្ហាញ​ពី​ភាព​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា និង​សម្លឹង​មើលឃើញ​ពី​ទីផ្សារ​សេដ្ឋកិច្ច​ពិភពលោក​នៅ​ប្រទេស​លោក​ខាងលិច ជា​ពិសេស​គឺ​ប្រទេស​អ៊ុយ​ក្រែ​ន ។ 

កាលពី​ខែតុលា ឆ្នាំ​២០១៤ កន្លង​មក​ប្រ​ទស​មហាអំណាច​ខាង​សេដ្ឋកិច្ច​ទាំង​ពីរ​ចិន​-​រុ​ស្ស៊ីបាន​ចុះ​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU)​ជុំវិញ​ការ​សាង់សង់​ផ្លូវ​រថភ្លើង​មាន​ល្បឿន​លឿន​បំផុត​ក្នុង​លោក​នោះ​។ ផ្លូវ​រថភ្លើង​របស់​រុ​ស្ស៊ី​បង្កើត​ឡើង​ឱ្យ​មាន​ល្បឿន​លឿន​សម្រាប់​ការ​ធ្វើ​ដំណើ​ទៅ​កាន់​ទីក្រុង​មូ​ស្គូ ចំណែក​ប្រទេស​ចិន​គឺជា​ច្រករបៀងពិសេស​ក្នុង​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​រវាង​ទ្វីបអឺរ៉ុប និង​ទ្វីបអាស៊ី ។ អនុប្រធាន​ទទួល​បន្ទុក​ផ្លូវ​រថភ្លើង​រុ​ស្ស៊ី​លោក​អា​ឡិច​ហ្ស​ង់​ឌ័​រ មី​ហ្សា​រី​ន រំពឹង​ថា ការ​សាងសង់​នោះ​នឹង​រួចរាល់​ក្នុង​រយៈពេល​ពី​៨​ទៅ​១០​ឆ្នាំ​ខាង​មុខ​ទៀត ហើយ​ការ​ធ្វើ​ដំណើ​ពី​ទីក្រុង​ម៉ូ​ស្គូ​ទៅ​កាន់​ប្រទេស​ចិន ដោយ​ចំណាយពេល​ត្រឹមតែ​៣០ ម៉ោង​ប៉ុណ្ណោះ ។ ចំណែក​ការ​ធ្វើ​ដំណើរ​ពី​ទីក្រុង​មូ​ស្គូ​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ត្រូវ​ចំណាយពេល​៧ ម៉ោង​កន្លះ ៕

ប្រភពពី ៖ ចន្ទ្រគ្រាស

Share this article :

0 ความคิดเห็น:

แสดงความคิดเห็น