ចំណាប់ខ្មាំងជប៉ុនម្នាក់ត្រូវក្រុមរដ្ឋអ៊ិស្លាមប្រហារជីវិត
Posted by Unknown
Posted on 08:41
with No comments
វីដេអូមួយផ្សាយកាលពីយប់ថ្ងៃទី២៤ មករា បង្ហាញថា ចំណាប់ខ្មាំងជនជាតិជប៉ុន ម្នាក់លោកហារូណា យូកាវ៉ា ត្រូវក្រុមរដ្ឋអ៊ិស្លាមប្រហារជីវិតហើយ ។
ក្នុងវីដេអូនេះចំណាប់ខ្មាំងជប៉ុនម្នាក់ទៀតលោកកេនជីហ្គោតូ ដែលេបង្ហាញរូបថតត្រូវគេឱ្យអានសារមួយថាលោកយូកាវ៉ាត្រូវសម្លាប់ហើយ ។
អ្នកនាំពាក្យម្នាក់របស់រដ្ឋាភិបាលជប៉ុន លោកយ៉ូស៊ីហ៊ីដ ស៊ូហ្គា ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ ឱ្យដឹងថាកិច្ចប្រជុំគណៈរដ្ឋមន្ត្រីត្រូវបានបើកធ្វើដើម្បីពិភាក្សាលើសំណុំរឿងវិបត្តិចំណាប់ខ្មាំងនេះ ។
វីដេអូថ្មីនេះត្រូវបានផ្សាយក្រោយការចេញផ្សាយកាលពីថ្ងៃទី២០ មករា នូវវីដេអូមួយដែលពួកយុទ្ធជនក្រុមរដ្ឋអអ៊ិស្លាមទាមទារប្រាក់ ២០០លានដុល្លារជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងជនជាតិជប៉ុន២នាក់កំណត់ពេលត្រឹម៧២ម៉ោងមក ៕
ប្រភពពី ៖ ចន្ទ្រគ្រាស
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น