Home » » អាជ្ញាធរ​ភ្នំពេញ​អំពាវនាវ​ឲ្យ​ផ្អាក​ការ​ធ្វើ​ដំណើរ​បណ្តុះ​អាសន្ន​លើ​កំណាត់​ផ្លូវ​ភ្នំពេញ​-​ហាណូយ​ត្រង់​ចំណុច​កែង​និង​ផ្លូវ​លេខ​១៩៨៦

អាជ្ញាធរ​ភ្នំពេញ​អំពាវនាវ​ឲ្យ​ផ្អាក​ការ​ធ្វើ​ដំណើរ​បណ្តុះ​អាសន្ន​លើ​កំណាត់​ផ្លូវ​ភ្នំពេញ​-​ហាណូយ​ត្រង់​ចំណុច​កែង​និង​ផ្លូវ​លេខ​១៩៨៦


រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​សុំ​ឲ្យ​ផ្អាក​ការ​ធ្វើ​ដំណើរ​ជា​បណ្តុះ​អាសន្ន​សិន​លើ​កំណាត់​ផ្លូវ​ភ្នំពេញ -​ហាណូយ ត្រង់​ចំណុច​កែង​នឹង​ផ្លូវ​លេខ​១៩៨៦ (​ផ្លូវ​ពេទ្យ​សែន សុខ​) ដោយ​ចំណុច​នេះ​កំពុង​ចាក់​បេតុង​ស្ថាបនា​ផ្លូវ​ដែល​ត្រូវ​រង់ចាំ​បេតុង​ស្ងួត​សិន កំណាត់​ផ្លូវ​នេះ​នឹង​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើង​វិញ​ចាប់ពី​ថ្ងៃ​២១ កុម្ភៈ ២០១៥ តទៅ ។
មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា «​សាលា​រាជធានី​ភ្នំពេញ​សូម​ជំរាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា ការដ្ឋាន​ស្ថាបនា​ផ្លូវ​ហាណូយ​ដំណាក់កាល​ទី​១ ប្រវែង​១.០៩០​ម៉ែត្រ ទទឹង​២២​ម៉ែត្រ ចាប់ពី​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ត្រូវ​បា​នប​ព្ចា​ប់​ការងារ​ហើយ ។ ក្នុង​ដំណើរការ​ចាក់​បេតុង​ចុង​ក្រោយ​នៅ​ចំណុចប្រសព្វ​ផ្លូវ​ហាណូយ និង​ផ្លូវ​លេខ​១៩៨៦ នា​ថ្ងៃ​ទី​២៤ មក​រា ២០១៥ នេះ សាលា​រាជធានី​ភ្នំពេញ សុំ​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​ការ​ធ្វើ​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ និង​បិទ​ចរាចរណ៍​ទាំងស្រុង​ដោយ​មិន​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ចំណុចប្រសព្វ​នេះ​ឡើយ រហូត​ដល់​ភាព​រឹង​នៃ​បេតុង​តាម​លក្ខណៈ​បច្ចេកទេស​ត្រូវ​បាន​ធានា​នូវ​គុណភាព​ប្រើប្រាស់​បាន ប៉ុន្តែ​អនុញ្ញាត​ឲ្យ​យានយន្ត​ធ្វើ​ចរាចរ​ស្រប​តាម​ដងផ្លូវ​ហាណូយ​១​ខ្សែ​ទៅ និង​១​ខ្សែ​មក​បាន​ត្រង់​ចំណុចប្រសព្វ​នេះ ។
ប្រភពពី ៖ ចន្ទ្រគ្រាស






Share this article :

0 ความคิดเห็น:

แสดงความคิดเห็น