Home » » បំផ្ទុះគ្រាប់បែក នៅសណ្ឋាគារ ក្បែរវិមាន ប្រធានាធិបតី សូម៉ាលី កក្រើកទីក្រុង

បំផ្ទុះគ្រាប់បែក នៅសណ្ឋាគារ ក្បែរវិមាន ប្រធានាធិបតី សូម៉ាលី កក្រើកទីក្រុង


មូហ្គាឌីស៊ូ៖ យ៉ាងហោចណាស់ កងកម្លាំងប៉ូលិស ចំនួន ៥នាក់បានស្លាប់ និង មួយចំនួនទៀត ទទួលរងរបួស នៅក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែក ក្នុងរថយន្ត នៅឯសណ្ឋាគារមួយ កន្លែង ក្បែរវិមានប្រធានាធិបតី សូម៉ាលី នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០១៥ នេះ ក្នុង រដ្ឋធានីមូហ្គាឌីស៊ូ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា អាជ្ញាធរនៅមិនទាន់ដឹងថា តើការ ដាក់បង្កៃគ្រាប់ បំផ្ទុះក្នុងរថយន្តនោះ ជាស្នាដៃរបស់ក្រុមណាឡើយ ប៉ុន្តែបើតាមស្ថានភាព នាពេលកន្លង ទីតាំងខាងលើនេះ ត្រូវបាន កងកម្លាំងដាក់ពង្រាយ និង ការពារសន្តិសុខ បានតឹងរឹងខ្លាំងជាទីបំផុត ក៏ព្រោះតែវានៅជិតវិមានប្រធានាធបតី។
រហូតមកដល់ពេលនេះ សម្លេងកាំភ្លើងផ្ទុះនៅតែលាន់ឭ ពាសពេញតំបន់នៅឡើយ ជាហេតុ នាំឲ្យ សារព័ត៌មានទាំងអស់ មិនទាន់អាចស្រង់ព័ត៌មានលម្អិតបានឡើយ៕
 ប្រភពពី៖ដើមអម្ពិល
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น