Home » » ការ​លក់​រថយន្ត​យីហោ​Kia របស់​កូរ៉េ​ខាងត្បូង​លើ​ពិភពលោក​មាន​សន្ទុះ​ខ្លាំង

ការ​លក់​រថយន្ត​យីហោ​Kia របស់​កូរ៉េ​ខាងត្បូង​លើ​ពិភពលោក​មាន​សន្ទុះ​ខ្លាំង


ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​កូរ៉េ​ខាងត្បូង​Kia Motors Corporation បាន​ប្រកាស​ក្ដែ​ង​ៗ​ថា ការ​លក់​រថយន្ត​ទេសចរណ៍ និង​ពាណិជ្ជកម្ម​របស់​ខ្លួន​នៅ​ទូ​ទាំង​ពិភពលោក​ពេញ​មួយ​ឆ្នាំ​២០១៤​សម្រេច​បាន​២.០៩៧.៧៥៧​គ្រឿង កើនឡើង​៥,៩% ធៀប​នឹង​ឆ្នាំ​២០១៣ ។

នៅ​គ្រានោះ​ដែរ ការ​លក់​រថយន្ត​របស់​យីហោ​Kia ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​បាន​កើនឡើង​លើ​ទីផ្សារ​ប្រទេស​ចិន អា​មេ​រិ​ក​ខាងជើង អា​ស៊ី ក៏​ដូច​ជា​អា​ស៊ី​ប៉ា​ស៊ី​ហ្វិ​ក​និង​កូរ៉េ​ក្នុង​នោះ​នៅ​ចិន​សម្រេច​បាន​កំណើន​លក់​ខ្លាំងក្លា​ជាងគេ​បំផុត​ក្នុង​អត្រា​១៧,៥%​។ ចំណែក​នៅ​ទីផ្សារ​អឺរ៉ុប​ក្រុមហ៊ុន​បាន​ទទួល​មេរៀន​នៃ​ការ​លក់​ធ្លាក់​ចុះ​បន្តិច​ប្រមាណ​ជា​០,១%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ បើ​គិត​ត្រឹម​ខែធ្នូ ការ​លក់​រថយន្ត​របស់​Kia លើ​សក​លោក​បាន​កើនឡើង​២០,៧%​នៅ​តាម​ទីផ្សារ​ធំ​ៗ ។ 

ចំពោះ​ម៉ូដែល​លក់ដាច់​ជាងគេ​បំផុត​របស់​ខ្លួន​លើ​ទីផ្សារ​ក្រៅ​ស្រុក​ក្នុង​អំឡុង​ឆ្នាំ​២០១៤ គឺ​ម៉ូ​ដែល​Rio ដែល​ទីផ្សារ​ចិន​គេ​ស្គាល់​វា​ថា​ជា​ម៉ូ​ដែល​K2​លក់​បាន​៤៩១.៦១៣​គ្រឿង ។ អ្នក​បន្ទាប់​គឺ​ម៉ូ​ដែល​Cerato លើ​ទីផ្សារ​មួយ​ចំនួន​ឈ្មោះ​Forte ឬ​K3 លក់​បាន​៤៣២.៤២០​គ្រឿង ខណៈ​Sportage ប្រភេទ​CUV លក់​បាន​៤១៦.៨៥៦​គ្រឿង​Optima ប្រភេទ​ស៊ី​ដាន​លក់​បាន​៣០០.៦៨៥​គ្រឿង និង​Soul លក់​បាន​១៩៤.៥៧២​គ្រឿង ៕

ប្រភពពី ៖ ចន្ទ្រគ្រាស







Share this article :

0 ความคิดเห็น:

แสดงความคิดเห็น