គឹម លីហ្សា កក់ក្តៅនឹងការថ្នាក់ថ្នមពីស្វាមី និងផ្ទះថ្មីតម្លៃជាង 40 ម៉ឺនដុល្លារនៅអូស្ត្រាលី
Posted by Unknown
Posted on 07:57
with No comments
រាជធានីភ្នំពេញ ៖ បន្ទាប់ពីសម្រេចចាកចេញពីពិភពសិល្បៈចូលរោងការជាមួយអាណិកជនខ្មែរសញ្ជាតិអូស្ត្រាលីមក តារាសម្តែងនាងគឹម លីហ្សា ត្រូវប្រភពជិតស្និទ្ធឱ្យដឹងថា នាងកំពុងតែរស់នៅយ៉ាងកក់ក្តៅ ដោយស្វាមីរបស់នាងទើបតែទិញផ្ទះថ្មីតម្លៃជាង៤០ម៉ឺនដុល្លារឲ្យនាងរស់នៅលើទឹកដីដ៏ទាន់សម័យមួយនោះ ។
អ្នកសិល្បៈមួយរូបដែលទើបតែវិលមកពីសម្តែងនៅប្រទេសអូស្ត្រាលីអះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីពេល ថ្មីៗនេះថា គឹម លីហ្សា កំពុងរស់នៅយ៉ាងមានសេចក្តី សុខដោយសារតែនាងទទួលបានការថ្នាក់ថ្នមពីស្វាមី និងក្រុមគ្រួសារនៅទីនោះ ។ នៅប្រទេសអូស្ត្រាលី គឹម លីហ្សា មិនធ្វើអ្វីឡើយក្រៅអំពីកិច្ចការមេផ្ទះ និងសិក្សាភាសា បរទេស ។ អ្វីដែលពិសេសថែមទៀតនោះ គឺស្វាមីរបស់លីហ្សាទើបតែទិញផ្ទះថ្មីមានតម្លៃប្រមាណជាង៤០ម៉ឺនដុល្លារ ឲ្យនាងរស់នៅ ។
តាមការឲ្យដឹងពីប្រភពដដែលនោះ គឹម លីហ្សា រហូតមកដល់ពេលនេះនៅមិនទាន់មានឱកាសមកលេងក្រុមគ្រួសាររបស់នាងនៅក្នុងស្រុកខ្មែរឡើយ ព្រោះតាមច្បាប់នាងត្រូវបន្តរស់នៅប្រទេសអូស្ត្រាលីយ៉ាងហោចណាស់៤ឆ្នាំសិន ទើបមានសិទ្ធិមកស្រុកខ្មែរ ។ ទោះជាយ៉ាងណាក៏ដោយ រស់នៅប្រទេសគេនោះមិនបានធ្វើឲ្យលីហ្សាកណ្តោចកណ្តែងម្នាក់ឯងឡើយ ដោយសារតែនាងបានការថ្នាក់ថ្នមយ៉ាងកក់ក្តៅពីក្រុមគ្រួសារ និងពីស្វាមីរបស់នាង ។
គឹម លីហ្សា បានរៀបមង្គលការនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ នៅសាលមហោស្រពចេនឡា នៃរាជធានីភ្នំពេញ ជាមួយអាណិកជនខ្មែររស់នៅប្រទេសអូស្ត្រាលីឈ្មោះគីវ វុទ្ធី ដែលមានវ័យជាង៣០ឆ្នាំ ។ អាពាហ៍ពិពាហ៍នេះ លីហ្សាទទួលបណ្ណាការពីស្វាមីប្រមាណ២ម៉ឺនដុល្លារ។ មុននឹងឈានដល់មង្គលការអ្នកទាំងពីរបានស្គាល់គ្នា និងទាក់ទងស្នេហាអស់រយៈពេលបីឆ្នាំ ។
គេមិនដឹងថា គឹម លីហ្សា នឹងវិលមកកាន់ឆាកសម្តែងវិញ ឬយ៉ាងណាទេ ព្រោះកន្លងមកនាងថាមិនទាន់ចង់ដើរចេញពីអាជីពនេះទាំងស្រុងឡើយ ប៉ុន្តែការសម្រេចបែបណានោះ គឺអាស្រ័យលើស្វាមីរបស់នាង ។ លីហ្សាត្រូវធ្វើទៅតាមការចង់បានរបស់ស្វាមី ខណៈពេលដែលនាងបានផ្តើមជីវិតថ្មីនៅលើទឹកដីអូស្ត្រាលីយ៉ាងរំភើយទៅហើយនោះ ៕
ប្រភពពី ៖ ចន្ទ្រគ្រាស
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น