ប្រធានាធិបតីតួកគីទម្លាក់ការទទួលខុសត្រូវនៃភេរវកម្មលើពួកលោកខាងលិច
Posted by Unknown
Posted on 09:14
with No comments
ប្រធានាធិបតីតួកគី លោករីសេប តៃយីបអ័រដូហ្គាន កាលពីថ្ងៃទី២៤ មករា នៅប្រទេសហ្ស៊ីប៊ូទី រិះគន់លោកខាងលិចថា បង្កើតភេរវកម្មជាមួយនយោបាយដើរទៅរកសង្គ្រាម ហើយទម្លាក់ការទទួលខុសត្រូវលើអ៊ិស្លាម ។
ប្រធានាធិបតីតួកគីដែលមកបំពេញទស្សនកិច្ចនៅប្រទេសហ្ស៊ីប៊ូទី ថ្លែងបែបនេះជាការឆ្លើយតបសំណួររបស់ក្រុមអ្នកកាសែតស្តីពីការតស៊ូប្រឆាំងភេរវកម្មក្នុងឱកាសនៃសន្និសីទសារព័ត៌មានរួមមាន ជាមួយសមភាគីហ្ស៊ីប៊ូទី លោកអីុស្មាអីុល អូម៉ា ហ្គែលឡេហ៍ ។ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនរវាងតួកគី និងហ្ស៊ីប៊ូទី លោកមានប្រសាសន៍ថា គឺពួកលោកខាងលិចដែលទម្លាក់គ្រាប់បែកលើអីុរ៉ាក់ និងស៊ីរី ហើយគឺយើងដែលត្រូវទទួលថ្មបាក់ គឺជនភៀសខ្លួនរបស់ប្រទេសទាំងនោះ ។
ប្រធានាធិបតីតួកគីអះអាងថា តាំងពីចាប់ផ្តើមអ្វីដែលពួកគេហៅថា ទិទាឃរដូវអារ៉ាប់មក ពួកអឺរ៉ុបទទួលជនភៀសខ្លួនស៊ីរីត្រឹមតែ១៣០.០០០នាក់ ខណៈតួកគីទទួលដល់ប្រមាណជា១,៧លាននាក់ ហើយត្រូវចំណាយប្រាក់ដល់៥ពាន់លានដុល្លារសម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការចាំបាច់នានា ៕
ប្រភពពី ៖ ចន្ទ្រគ្រាស
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น