Home » » ភ្លើង​ប្រចណ្ឌ​ឆាបឆេះ​ដល់​កំរិត ទាញ​កាំបិត​ខ្វាវ​កាប់​ប្រពន្ធ ប្រកាច់​ស្លាប់​នៅក្រោម​ផ្ទះ​

ភ្លើង​ប្រចណ្ឌ​ឆាបឆេះ​ដល់​កំរិត ទាញ​កាំបិត​ខ្វាវ​កាប់​ប្រពន្ធ ប្រកាច់​ស្លាប់​នៅក្រោម​ផ្ទះ​



​ខេត្តកណ្តាល ៖ ដោយ​សារ​តែ​​ភ្លើង​​ប្រ​ចណ្ឌ បុរស​​ជា​​ប្តី​​បាន​​ដាច់​ចិត្ត ទាញ​​កាំ​បិត​​ខ្វាវ កាប់​ក្បាល​​ប្រ​ពន្ធ ចំ​នួន ២​​កាំ​បិត ប​ណ្តាល​​ឲ្យ​​ស្លាប់​​ភ្លាម​ៗ នៅ​ក្នុង​​ថ្លុក​ឈាម នៅ​នឹង​កន្លែង​​កើត​ហេតុ កាល​ពី​​វេ​លា​​ម៉ោង ១០​​និង​​៣០ នា​ទី​ ​ថ្ងៃ​ទី​​២៥ ខែ​ម​ករាឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ក្រោមផ្ទះ ជនរងគ្រោះ ក្នុងភូមិ​ឃ្លាំងមឿង​ជើង ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មានឈ្មោះ ហ៊ីង រឿន ភេទ​ស្រី អាយុ ៥៣​ឆ្នាំ​មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ កើតហេតុ បាន​ស្លាប់​ក្នុង​ថ្លុកឈាម ហើយ​ចំណែក ជនសង្ស័យ​ឈ្មោះ រិត ជ្រឿ​ន ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ​មុខរបរ កសិករ នៅ​ភូមិ​ឃុំ​កើតហេតុ ជាមួយគ្នា ត្រូវជា​ប្តី​បាន​រត់គេចខ្លួន ក្រោយពេល​កាប់​ប្រពន្ធ​ស្លាប់​។ កន្លងមក​ជនរងគ្រោះ និង​ជនសង្ស័យ​ជា​ប្តី​ តែងតែមាន​ទំនាស់ ជាមួយគ្នា​ជា​ញឹកញាប់ ដោយសារតែ​ជនសង្ស័យ​ជា​ប្តី ប្រចណ្ឌ​ប្រពន្ធ ថា មាន​សា​ហាយ​ស្មន់ ។​

​លុះដល់​ថ្ងៃទី​២៥ ខែមករា នៅ​ម៉ោង​កើតហេតុ ជនសង្ស័យ​បាន​ជជែក​គ្នា ជាមួយ​ប្រពន្ធ នៅក្រោម​ផ្ទះ ពេលនោះ​កូនស្រី​ឈ្មោះ ជ្រឿ​ន អូន បាន​ចូលមក​ឃាត់ ដោយ​ស្រែកថា ម៉ែ​ឯង ពុក​ឯង​ម៉េច​ចេះតែ​ឈ្លោះ​គ្នា​អញ្ចឹង តែ​អ្នក​ទាំង​២ មិន​ស្តាប់​ទេ​។ ភ្លាមនោះ​ជនល្មើស បាន​យក​កាំបិត​ខ្វែវ មក​កាប់​ជនរងគ្រោះ ត្រូវ​ថ្ពាល់​ឆ្វេង ដាច់​ពី​គុម្ពត្រចៀក ដល់​បបូរមាត់ បណ្តាលអោយ​ជនរងគ្រោះ ដួល​លុតជង្គង់ ហើយ​បន្ទាប់មក ជនល្មើស​កាប់ ១​កាំបិត​ទៀត ត្រូវចំ​មុខ​ពី​ក្បាល រហូតដល់​ចង្កា ដាច់​ឆ្អឹង​លលាដ៍ បណ្តាលអោយ​ស្លាប់ នៅនឹងកន្លែង​។​

​ដោយ​ឃើញ​សភាព​មិន​ស្រួល និង​ខ្លាច​ជាប់គុក ជនសង្ស័យ​បាន​រត់គេចខ្លួន បាត់ស្រមោល បន្សល់ទុក​តែ​សព ស្ត្រី​ជា​ប្រពន្ធ​ដេកស្លាប់ នៅក្រោម​ផ្ទះ ក្នុង​ថ្លុ​ក​ឈាម គួរ​ឲ្យ​អនិច្ចា​។ បច្ចុប្បន្ន​សាកសព ត្រូវប្រគល់​ទៅ​ឲ្យ ក្រុមគ្រួសារ​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែកឯ​ជនសង្ស័យ កម្លាំង​នគរបាល កំពុងតែធ្វើការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ចាប់ខ្លួន យកមក​ផ្តន្ទាទោស ទៅតាម​ផ្លូវច្បាប់​៕

ប្រភពពី៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វត្តភ្នំ





Share this article :

0 ความคิดเห็น:

แสดงความคิดเห็น