Home » » ឡើង​ជែង​ឡាន​នៅ​ពីមុខ ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​ប៉ើង​ដូច​សី សល់​តែ​ដង្ហើមចង្រិត​

ឡើង​ជែង​ឡាន​នៅ​ពីមុខ ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​ប៉ើង​ដូច​សី សល់​តែ​ដង្ហើមចង្រិត​



​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​បាន​​រង​រ​បួស​​ធ្ងន់ ត្រូវ​បាន​​រថ​យន្ត​​ស​ង្គ្រោះ ដឹក​​ទៅ​​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត​​ភ្លា​ម​ៗ ដោយ​សារ​តែ​​បុរស​​ម្នាក់ បើក​រថ​យន្ត​​កា​មរី​​មួយ​គ្រឿង ក្នុង​​ល្បឿ​ន​​លឿន ហើយ​​គេច​​ពី រថ​យន្ត​​មួយ​គ្រឿង ជ្រុល​​បុក​​ចំ​​ពី​មុខ​​ពេញ​ទំ​ហឹងកាលពី​វេលា​ម៉ោង ២២​និង​៤០ នាទី​យប់​ថ្ងៃទី​២៥ ឆ្នាំ​២០១៥ នៅ​ចំណុច​ស្ថានីយ៍ ប្រេង​ឥន្ទៈ​តេ​លា តាម​បណ្តោយ ផ្លូវជាតិ​លេខ​៥​កែង​ផ្លូវ​លេខ​៦៨ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​ម្នាក់ ជិះ​ម៉ូតូ​ស​១២៥ ស៊េរី​ឆ្នាំ​២០១៤ មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1CF-3884 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៨ ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ ក៏បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ទៅ​ជើង តាមផ្លូវ​ជាតិ​លេខ​៥ ស្រាប់​តែមាន​រថយន្ត​កា​ម​រី មួយគ្រឿង​ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-0807 ធ្វើដំណើរ​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ហើយ​បាន​វ៉ា​រថយន្ត មួយគ្រឿង​ទៀត ធ្វើដំណើរ​ស្របគ្នា ក៏​ជ្រុល​ចង្កូត​ទៅបុក​និង​ម៉ូតូ ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ បោក​ខ្ទប់​និង​រថយន្ត រងរបួស​ធ្ងន់ធ្ងរ​។​

ក្រោយពេល​កើតហេតុ ម្ចាស់​រថយន្ត ត្រូវបាន​ប្រជាពលរដ្ឋ ឃាត់​បាន​ភ្លាមៗ រីឯ​ជនរងគ្រោះ​ត្រូវបាន រថយន្ត​សាមុយ ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ​ដែល​រង​ការ ខូចខាត​យ៉ាងដំណំ ត្រូវបាន​សមត្ថកិច្ច​ជំនាញ យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរ​ចរណ៍​ជើងគោក ដើម្បី​រងចាំ​ដោះស្រាយ តាមច្បាប់​៕
ប្រភពពី៖ វត្តភ្នំ
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น