គណកម្មការចម្រុះ ឃាត់សាឡង់បូមខ្សាច់ ២គ្រឿង ឲ្យម្ចាស់មកធ្វើកិច្ចសន្យា
Posted by Unknown
Posted on 04:34
with No comments
ខេត្តកណ្តាល ៖ សាឡង់បូមខ្សាច់ចំនួន ២គ្រឿង ដែលធ្វើសកម្មភាពបូមខ្សាច់ នៅចំណុចក្បែរគល់
ស្ពាន ឆ្លងទន្លេបាសាក់ ក្រុងតាខ្មៅ ត្រូវបានគណៈកម្មការចម្រុះ ខេត្តកណ្តាល ចុះឃាត់ដើម្បីយក
មកអប់រំ និងធ្វើកិច្ចសន្យា ឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់ កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ
២០១៥ស្ថិតនៅចំណុច គល់ស្ពានឆ្លងទន្លេបាសាក់ ក្រុងតាខ្មៅ ភូមិស្វាយរលំ សង្កាត់តាខ្មៅ ក្រុង
តាខ្មៅ ខេត្តកណ្តាល ។
លោក ជិម សុខុន អភិបាលរង និងជាប្រធានគណៈកម្មការចម្រុះ ដែលដឹកនាំកម្លាំង ចុះទៅបង្ក្រាប
បានមានប្រសាសន៍ថា ការចុះឃាត់សាឡង់បូមខ្សាច់នេះ គឺធ្វើឡើងទៅការណែនាំ របស់ក្រសួង
ធនធានទឹក សូមឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវតែឃាត់ឬផ្អាក សកម្មភាពរបស់ទូក ឬសាឡង់បូមខ្សាច់
ជាបន្ទាន់ ដើម្បីកុំឲ្យប៉ះពាល់ នៅតាមដងទន្លេ ទើបលោក ម៉ៅ ភិរុណ អភិបាល នៃគណអភិបាល
ខេត្តកណ្តាល បានចាត់ឲ្យរូបលោក ឲ្យបង្កើតជា គណៈកម្មការចម្រុះ ចុះមកផ្អាកនិងឃាត់ យកទៅ
រក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យម្ចាស់សាឡង់ ចូលខ្លួនមកធ្វើកិច្ចសន្យា និងអប់រំឲ្យបញ្ឈប់
សកម្មភាព ចាប់ពីពេលនេះតទៅ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ លោក ម៉ៅ ភិរុណ អភិបាលនៃគណ
អភិបាល ខេត្តកណ្តាល បានថ្លែងនៅក្នុងពិធី សំណេះសំណាល ជាមួយសមាជិកសមាជិកា
គណបក្សប្រជាជន ស្រុកស្អាង ដោយលើកឡើងថា ទូកឬសាឡង់បូមខ្សាច់ នៅតាមដងទន្លេ ក្នុង
ខេត្តកណ្តាល ត្រូវតែបញ្ឈប់សកម្មភាព ជាបន្ទាន់ នឹងមិនឲ្យមាន នៅតាមដងទន្លេបាសាក់ទៀតទេ ។
លោកបានបន្ថែមទៀតថា ទូកឬសាឡង់បូមខ្សាច់ ដែលកំពុងតែធ្វើសកម្មភាពបូមខ្សាច់ នៅដងទន្លេ
នោះ គឺសុទ្ធតែពុំមាន ច្បាប់ទម្លាប់អ្វីទាំងអស់ និងបានសំណូមពរ ឲ្យលោកអភិបាលស្រុក ត្រូវ
ត្រួតពិនិត្យ នៅតាមដងទន្លេ កុំឲ្យកើតមាននូវសកម្មភាពបូមខ្សាច់ ហើយប្រសិនបើក្រុមឈ្មួញ
ទាំងនោះ មិនគោរពច្បាប់ ជាដំបូងត្រូវឃាត់ យកមកធ្វើការអប់រំ ប្រសិននៅតែមិនគោរពទៀតនោះ
គឺត្រូវឃាត់យកមកធ្វើកិច្ចសន្យា ប៉ុន្តែបើគេនៅលួច ធ្វើសកម្មភាពនោះ គឺត្រូវតែឃាត់យកមក
ធ្វើការពិន័យ ទៅតាមការជាក់ស្តែង៕
ប្រភពពី វត្តភ្នំ
ត្រួតពិនិត្យ នៅតាមដងទន្លេ កុំឲ្យកើតមាននូវសកម្មភាពបូមខ្សាច់ ហើយប្រសិនបើក្រុមឈ្មួញ
ទាំងនោះ មិនគោរពច្បាប់ ជាដំបូងត្រូវឃាត់ យកមកធ្វើការអប់រំ ប្រសិននៅតែមិនគោរពទៀតនោះ
គឺត្រូវឃាត់យកមកធ្វើកិច្ចសន្យា ប៉ុន្តែបើគេនៅលួច ធ្វើសកម្មភាពនោះ គឺត្រូវតែឃាត់យកមក
ធ្វើការពិន័យ ទៅតាមការជាក់ស្តែង៕
ប្រភពពី វត្តភ្នំ
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น