ឃាត់ខ្លួនឃាតកដែលវាយសម្លាប់ ស្ត្រីអ្នករត់ម៉ូតូឌុប អូសសពទៅបោះចោលក្នុងព្រៃ
Posted by Unknown
Posted on 04:39
with No comments
ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង បន្ទាប់ពីស្រាវជ្រាវដឹងថា មានជាប់ពាក់ព័ន្ធ នឹងអំពើប្លន់សម្លាប់ស្ត្រីម្នាក់ ជាអ្នករត់ម៉ូតូឌុប កាលពីចុងខែធ្នូ ឆ្នាំ២០១៤ បង្កឲ្យមានការភ្ញាក់ផ្អើល នៅស្រុកភ្នំព្រឹក។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផល សុថា អាយុ ២៨ឆ្នាំ ជាកម្មករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ហើយជនសង្ស័យ និងបក្ខពួកម្នាក់ទៀតឈ្មោះ សែន អាយុ ២៨ឆ្នាំ បានធ្វើសកម្មភាព ប្លន់ស្ត្រីម្នាក់ឈ្មោះ ខែន វណ្ណា ហៅវិន អាយុ ៤៦ឆ្នាំ ជាអ្នករត់ម៉ូតូឌុប និងរស់នៅក្នុងភូមិ ជាមួយគ្នា ខណៈដែលជនទាំង ២ នាក់ ជួលឲ្យស្ត្រីរងគ្រោះ ឌុបពីស្រុកកំរៀង ឆ្ពោះទៅ កាន់ស្រុកភ្នំព្រឹក កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤។
ជនដៃដល់ បានប្រើខ្សែគោ រឹត.កស្ត្រីរងគ្រោះសម្លាប់ រួចអូសសាកសព យកទៅចោល ក្នុងចំការមួយកន្លែង ក្បែរជើងភ្នំ ស្ថិតក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ហើយយកម៉ូតូ ជិះគេចខ្លួនបាត់ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ទើបគេប្រទះឃើញ សាកសពស្ដ្រីរងគ្រោះ ដែលស្អុយរលួយ កប់នៅក្នុងស្មៅ ហើយចំណែកជនដៃដល់ ភ្លេចខ្លួនលួចចូលស្រុកវិញ ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនតែម្ដង និងម្នាក់ទៀត កំពុងស្វែងរកចាប់ខ្លួន៕
ប្រភពពី វត្តភ្នំ
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น