ស្រាបៀរអង្គរ បន្តចែកម៉ូតូ Honda Dream និង iPhone 6 ដល់អតិថិជនដែលឈ្នះពីកម្មវិធីមហារង្វាន់
Posted by Unknown
Posted on 23:05
with No comments
ថ្លែងក្នុងឱកាសនោះ លោកស្រី ចាន់សុធា អ្នកតំណាងផ្នែកទីផ្សាររបស់ក្រុមហ៊ុន ស្រាបៀរអង្គរបានឲ្យ ដឹងថា កម្មវិធីមហារង្វាន់របស់ស្រាបៀរអង្គរនេះ បានទទួលការគាំទ្រ និងចាប់អារម្មណ៍ជាច្រើនពី សំណាក់អតិថិជន មកពីគ្រប់មជ្ឈដ្ឋាន ព្រោះថាត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ស្រាបៀរអង្គរបានរក ឃើញ អ្នកឈ្នះរង្វាន់ធំគឺម៉ូតូ Honda Dream ៦៤នាក់ និងទូរស័ព្ទ iPhone 6 ចំនួន ៤៧ នាក់រួចមកហើយ។
លោកស្រីបានបន្ថែមទៀតថា ស្រាបៀរអង្គរតែងតែរៀបចំឲ្យមាន ប្រ៉ូមូសិនប្រភេទនេះឡើងជារៀងរាល់ឆ្នាំ ហើយគាប់ជួនឆ្នាំនេះគឺជាខួប ៥០ឆ្នាំ របស់រោងចក្រផលិតស្រាបៀរអង្គរ ដូច្នេះក្រុមហ៊ុនបាន សម្រេច ដាក់រង្វាន់ធំជាងមុន និងច្រើនជាងមុន ដើម្បីជាការថ្លែងអំណរគុណ ដល់អតិថិជនដែលតែង គាំទ្រស្រាបៀរអង្គរ និងក៏ដូចជាបង្ករ បរិយាកាសជួបជុំផ្សេងៗ ឲ្យកាន់តែមានភាពរីករាយបន្ថែមទៀត។
លោកពូ លូយ សុវណ្ណា អ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream មកពីខេត្ត ខេត្តបាត់ដំបង បានឲ្យដឹងថា ឲ្យតែ មានកម្មវិធីជួបជុំគ្នាម្តងៗ រូបគាត់មិនដែលរំលង ស្រាបៀរអង្គរទេ ថ្ងៃនេះសំណាងមាន ខ្ញុំបានឈ្នះម៉ូតូ សង់ស៊េរីថ្មីនេះ។ ចំណែកបងប្រុស ឈា វណ្ណៈ អ្នកឈ្នះរង្វាន់ iPhone 6 មកពី ខេត្តព្រះវិហារ បានមាន ប្រសាសន៍ទាំងក្តីរីករាយថា រូបគាត់កំពុងតែចង់ប្រើ iPhone 6 ផង ស្រាប់តែបានឈ្នះទូរស័ព្ទនេះពី ស្រាបៀរ អង្គរដោយមិនចាំបាច់ទិញ។ គាត់បានផ្តាំទៅអតិថិជនផ្សេងទៀត ឲ្យប្រញាប់ជាវស្រាបៀរ អង្គរបើមានកម្មវិធី ជប់លៀងផ្សេងៗ ដើម្បីអាចឈ្នះរង្វាន់ដូចគាត់ ដែរព្រោះថានៅមានរង្វាន់ជាច្រើនទៀត នឹងត្រូវចែកជា ន្តបន្ទាប់។
គួរបញ្ជាក់ផងដែរថា កម្មវិធីមហារង្វាន់របស់ស្រាបៀរអង្គរ នឹងចែករង្វាន់ធំម៉ូតូ Honda Dream ចំនួន ១៦០គ្រឿង និង ទូរស័ព្ទ iPhone 6 ចំនួន ១៦០គ្រឿង ជារៀងរាល់ខែ។ បន្ថែមពីលើរង្វាន់ធំទាំងនេះ ស្រាបៀរ អង្គរក៏មានរង្វាន់ទឹកប្រាក់ផ្សេងទៀត ជាច្រើនផងដែរដូចជា ៨០,០០០រៀល ៤០,០០០រៀល ៤,០០០រៀល និងរង្វាន់ស្រាបៀរអង្គរ កំប៉ុងជាច្រើនរង្វាន់។ សម្រាប់ព័ត៌មាន បន្ថែមពីកម្មវិធីនេះ សូមទូរស័ព្ទមកលេខ 012 996 322 / 016 979 299 ៕
ប្រភព៖ ដើមអម្ពិល
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น