លោក តាំង ម៉េងលី នាយរងប៉ុស្តិ៍ឡាបាខេ ឃុបឃិតឲ្យឈ្មួញទិញឈើ ស្តុកក្នុងផ្ទះសម្រាប់នាំចេញ គ្រាន់បានចំណេញដូរបាយហូប
Posted by Unknown
Posted on 05:49
with No comments
ខេត្តមណ្ឌលគិរី ៖ នាយរងប៉ុស្តិ៍ទ្វេភាគី ឡាបាខេ ឈ្មោះ តាំង ម៉េងលី រងការចោទប្រកាន់ថា បានបើកដៃឲ្យឈ្មួញវៀតណាម ដឹកជញ្ជូនឈើប្រណិតស្តុកក្នុងផ្ទះ យ៉ាងគគ្រឹកគគ្រេង ច្រើនឆ្នាំមកហើយ មិនខ្វល់ពីបទបញ្ជា របស់លោកស្នងការនគរបាលខេត្ត ដែលធ្លាប់លើកឡើងថា មិនឲ្យមន្ត្រីមានតួនាទី ការពារបន្ទាត់ព្រំដែន ពាក់ព័ន្ធជាមួយ បទល្មើសដាច់ខាត ។
សេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ បានឲ្យដឹងថា នាយរងប៉ុស្តិ៍រូបនេះ កំពុងតែរីករាយ ទទួលលុយក្បាលកាក់ ដាក់ហោប៉ៅ ជាថ្នូរនឹងអោយឈ្មួញ ជនជាតិវៀតណាម ទិញឈើដឹកមកស្តុកទុក ក្នុងផ្ទះរបស់ខ្លួន ច្រើនឆ្នាំមកហើយ ជាមួយឈ្មួញឈើម្នាក់ ដែលរកស៊ីឈើដុះស្លែ ក្នុងស្រុកកែវសីមា ។ ប្រភពបានបន្តថា លោក តាំង ម៉េងលី នាយរងប្រចាំការ ច្រកទ្វេភាគីមួយនេះ តែងតែមានការលួច នាំឈើប្រណិតចេញទៅវៀតណាម នៅពេលដែលពួកគេ ទិញបានច្រើនល្មម ដាក់ឡាន អាមួយតោនកន្លះ។
ហើយការនាំយក ឈើប្រណិតទាំងនោះ ឆ្លងទៅប្រទេសវៀតណាម ដោយរលូន ក៏ព្រោះតែលោក តាំង ម៉េងលី ជានាយរងប៉ុស្តិ៍ស្រាប់ មិនពិបាកឆ្លង ឬបង់លុយទេ គឺបានចំនេញលើគោក។ តែបើសិនមានឈ្មួញ រកស៊ីផ្សេង បើមិនបង់លុយឲ្យប៉ុស្តិ៍នោះទេ គឺមិនអាចនាំឈើ ចេញបានឡើយ ទោះបីជាឈើប៉ុនករដៃ ក៏មិនអាចនាំចេញបានដែរ ។ លោក តាំង ម៉េងលី បានបញ្ជាក់ថា មិនមានការដឹកជញ្ជូនច្រើន ដូចគេនិយាយទេ ដាក់មួយបាតឡាន គ្រាន់បានចំណេញដូរបាយស៊ី៕
ប្រភពពី វត្តភ្នំ
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น