អគ្គិភ័យឆាបឆេះគំនរឈើ និងអាចម៍រណា ក្នុងក្រុមហ៊ុន អានម៉ារាឌី សល់តែផេះផង់
Posted by Unknown
Posted on 04:15
with No comments
ខេត្តកំពង់ធំ ៖ អគ្គិភ័យមួយបានឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅក្នុងក្រុមហ៊ុន អានម៉ារាឌី ខណៈដែលភ្លើងឆេះគំនរឈើ និងគំនរអាចម៍រណា នៅក្បែរអគារធំ របស់ក្រុមហ៊ុន ស្ថិតក្នុងភូមិរវៀង ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ រហូតដល់ម៉ោង ២រំលងអាធ្រាត ទើបភ្លើងរលត់ទៅវិញ។
លោកវរសេនីយ៍ឯក អ៊ិត គឹមស្រ៊ន ស្នងការរងទទួលបន្ទុក អាវុធជាតិផ្ទុះ និងអគ្គិភ័យ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយទទួលបាន ព័ត៌មានខាងលើ សមត្ថកិច្ច បានបញ្ជូន រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាន ២គ្រឿង ដើម្បីអន្តរាគមន៍ពន្លត់ ចាប់តាំងពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង ២រំលងអាធ្រាត ទើបបញ្ចប់។ ជុំវិញបញ្ហាខាងលើនេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋាន និងវាយតំលៃយ៉ាងណានៅឡើយទេ កំពុងធ្វើការស្រាវជ្រាវ និងអង្កេតសិន ដោយឡែកសំរាប់ទំហំ នៃការខូចខាត ក៍មិនទាន់កំណត់បាននៅឡើយដែរ គ្រាន់តែដឹងថា គំនរឈើធំត្រូវភ្លើងឆេះអស់។
ប្រភពព៌មានដោយឡែកមួយ បានឲ្យដឹងថា មានការសង្ស័យ មនុស្សលួចដុតគំនរឈើ ព្រោះកន្លងមកការរកស៊ី គឺរមែងមានការកាច់កុងគ្នា ប៉ុន្តែខ្លះនិយាយថា ទំនងជាការធ្វេសប្រហែសរបស់កម្មករ ដែលចោលកន្ទុយបារី ជិតគំនរអាចម៍រណា ទើបបង្កឲ្យឆេះជាអណ្ដាតភ្លើង រាលដាលដល់ គំនរឈើតែម្ដង។ បើទោះជាមានការ លើកឡើងផ្សេងៗក្ដី គឺគ្រាន់តែជាមន្ទិល របស់មហាជន តែប៉ុណ្ណោះខណៈដែលសមត្ថកិច្ច កំពុងបើកការស៊ើបអង្កេត៕
ប្រភពពី វត្តភ្នំ
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น