Home » » ការទទួលទានវីតាមីន បន្ថែមតាមវ័យ

ការទទួលទានវីតាមីន បន្ថែមតាមវ័យ


ស្រ្តីវ័យ ២០ឆ្នាំ៖ ស្រ្តីអាយុ២០ ទៅ ២៩ ឆ្នាំជាវ័យរៀនសូត្រ និងចាប់ផ្តើមធ្វើការងារ ពេលណាដែលមាន អ្នកមានអារម្មណ៍ មិនពេញកម្លាំង ដូចពីមុនអ្នកអាច បន្ថែមវីតាមីន ដូចខាងក្រោមៈ

- វីតាមីន C: មានប្រយោជន៍ចំពោះ រាងកាយច្រើនយ៉ាង ព្រោះមិនត្រឹមតែ ការពារជំងឺផ្តាសាយ ប៉ុន្តែវាថែមទាំង ជួយកំចាត់ រ៉ាឌីកាល់សេរី ដែលអាចបង្កជំងឺ ច្រើនប្រភេទ ។ លើសពីនេះវីតាមីន C ជួយបឺតស្រូប យកជាតិដែក និងជួយដល់ប្រព័ន្ធ ប្រសាទព្រមទាំងជួយ បង្កើតខូលឡាចេន ទៀតផង ។

-គ្រាប់ទំពាំងបាយជូរៈ សម្បូរដោយវីតាមីនសំខាន់ៗ ទាំងវីតាមីន A ដែលមាន ចំណែកក្នុងការមើលឃើញ និងមានឥទ្ធិពល ចំពោះការបង្កើត កោសិកាថ្មី ព្រមទាំងមានវីតាមីន C ជួយប្រឆាំងរ៉ាឌីកាល់សេរី បង្កើតនប្រព័ន្ធការពាររាងកាយ និងបំប៉នស្បែក ។ ជាពិសេសមានវីតាមីន E ជួយការពារស្បែកពីស្នាមដំបៅ និងរលាកស្បែកផ្សេងៗ។

-កាល់ស្យូមៈ ពេលអាយុ២៥ឆ្នាំ កាល់ស្យូមក្នុងរាងកាយ ចាប់ផ្តើមថយចុះទើបគួ របន្ថែមជាតិកាល់ស្យូម ព្រោះកាល់ស្យូម ជួយឲ្យដុំឈាមចាប់គ្នា បានល្អ ព្រមទាំងជួយដល់ដំណើរ ការរបស់សាច់ដុំ និងការលោត របស់ចង្វាក់បេះដូង ។ គួរទទួលទានកាល់ស្យូម រួមជាមួយវីតាមីន K
ទើបជួយឲ្យរាងកាយ បឺតស្រូបកាល់ស្យូម បានល្អ ។

ស្រ្តីវ័យ៣០ឆ្នាំៈ

ស្រ្តីអាយុ ៣០ ទៅ ៣៩ឆ្នាំ ជាពេលកំពុងងប់ងល់ នឹងការងារពេញបន្ទុក ធ្វើឲ្យមានអារម្មណ៍ ទន់ខ្សោយខួរក្បាល និងរាងកាយ គួរតែរកវីតាមីន បន្ថែមបំប៉នខួរក្បាលដូចខាងក្រោមៈ

-វីតាមីន B វីតាមីន B1,B2,B3,B5,B6,B7,B9 និង B12 ដើម្បីជួយបង្កើនដំណើរការ របស់ប្រព័ន្ធខួរក្បាល និងប្រសាទកណ្តាល ដំណើរការរបស់បេះដូង បង្កើតគ្រាប់ឈាមក្រហម និងប្រព័ន្ធការពាររាងកាយ ។

ស្រ្តីវ័យ៤០ឆ្នាំៈ

ក្នុងវ័យ៤០ ទៅ ៤៩ឆ្នាំ ស្រ្តីភាគច្រើនជួបប្រទះនឹងសភាពស្បែកខ្វះជាតិសំណើម មិនស្រស់ថ្លា និងមានសញ្ញា នៃភាពជ្រីវជ្រួញ ។ ដូច្នេះអ្នកគួររក ជំនួយដែលមានគុណសម្បត្តិ ក្នុងការពន្យាស្បែក ពីការបំផ្លាញដូចជា Evening Primerose Oil ដែលជាអាស៊ីដខ្លាញ់ចាំបាច់ ជាអង្គធាតុសំខាន់ របស់កោសិកាស្បែក ជួយការពារការបាត់បង់ជាតិទឹក របស់កោសិកាស្បែក សម្រួលកោសិកាស្បែក ដែលស្ងួតក្រៀម ឲ្យមានសំណើម
កាត់បន្ថយស្នាមជ្រីវជ្រួញ ជួយកាត់បន្ថយអាការ ឈឺចាប់ពេលមករដូវ និងអាការខុសប្រក្រតី អំឡុងពេលអស់រដូវ បានយ៉ាងល្អទៀតផង ។

ស្រ្តីវ័យ៥០ឆ្នាំៈ

អាយុចន្លោះ៥០ ទៅ ៥៩ឆ្នាំ គឺជាពេលដែលស្រ្តី ភាគច្រើនជួបប្រទះ នឹងសភាពសម្ពាធឈាមខ្ពស់ ។ ដូច្នេះ ជំនួយការដ៏ល្អរបស់ស្រ្តី វ័យនេះគឺ ខ្លាញ់ត្រី ជាសារធាតុផ្សំ របស់អាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលរាងកាយមិនអាចផលិត បានដោយខ្លួនឯង ហើយដែលមាន ២ប្រភេទ គឺ EPA
ជួយកាត់បន្ថយ ទ្រីគ្លីសេរីដក្នុងឈាម ការពារការស្ទះសរសៃឈាម និង DHA ដែលជួយបង្កើនការវិវឌ្ឍន៍ ផ្នែកខួរក្បាល ការចងចាំរួមទាំង ប្រព័ន្ធខ្សែភ្នែក ។

ខ្លាញ់ត្រីជួយកាត់បន្ថយសម្ពាធ ឈាមធ្វើឲ្យចលនា របស់ឈាម កាន់តែល្អ ហើតថែមទាំងបន្ថយ អាការឈឺសន្លាក់ និងខូចសន្លាក់ទៀតផង ៕
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น