Home » » នាយករដ្ឋមន្ត្រី៖ តើអ្នកធ្វើបាតុកម្ម ជាមួយ CNRP ទទួលបាន អ្វីហើយនៅ? (មានសំឡេង)

នាយករដ្ឋមន្ត្រី៖ តើអ្នកធ្វើបាតុកម្ម ជាមួយ CNRP ទទួលបាន អ្វីហើយនៅ? (មានសំឡេង)


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានចោទជាសំណួរ សួរទៅកាន់អ្នកដែល បានចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ (CNRP) កាលមិនទាន់បានចូលសភា តើទទួលបានអ្វី ហើយឬនៅ?
ថ្លែងនៅក្នុងឱកាស ប្រគល់សញ្ញាប័ត្រ ដល់និស្សិតជ័យលាភី នៃសកលវិទ្យាល័យខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “អានេះមិនមែនរឿងលេងសើច ទេ ដើរទៅកន្លែងណាដើរវាយគេវាយឯង ទៅកន្លែងណា យកចំណេញ កន្លែងហ្នឹងៗ ឥឡូវបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមបាតុកម្ម ឥឡូវឃើញថាបានស្អីហើយនៅ? ផ្លាស់ប្តូរ ដូរបានអនុប្រធានសភាមួយ អីចឹងកាល ហ្នឹង ម៉េចមិនសុំ តាំងពីកាលហ្នឹងមកចុះ ខ្ញុំឲ្យហើយតើ ឲ្យអនុប្រធានហ្នឹងហើយតើ ហើយកាលហ្នឹង គណៈកម្មការមានតែ៩ ហើយយើងឲ្យ៤ បាត់ទៅហើយ បើគាត់សុំបង្កើតគណៈកម្មការមួយទៀត ពីដំបូង ឲ្យបាត់ ហើយ វាមិនចាំបាច់ទៅជាស្អីទេ បើគង់តែចូលដដែល ង៉ិកង៉ោះ ១ឆ្នាំបានចាប់ផ្តើមចូល”។
សម្តេច ក៏បានឌឺឱ្យមេដឹកនាំគណបក្សសង្រ្គោះជាតិផងដែរថា នៅធ្វើបាតុកម្ម សុទ្ធតែអះអាងថា បើចូលទាល់តែ សូរប្រជាពលរដ្ឋជាមុនសិន ប៉ុន្តែមានទៅអញ្ចឹងឯណា បានដំណែងអនុប្រធានរដ្ឋសភា និងប្រធានគណៈ កម្មាធិការរដ្ឋសភា ចំនួន៥ ចូល ដោយមិនបានសួរនាំអី្វមួយដល់អ្នកគាំទ្រនោះទេ។ សម្តេចតេជោ បន្តថា ប្រសិន បើមានការដើរចេញពីសភា ក៏សូមអញ្ជើញ ទាំងសម្តេច ទាំងសភា និងគណៈរដ្ឋមន្រ្តី នៅដំណើរការធម្មតា អត់មានអ្វីចម្លែកទេ។
សម្តេច មានប្រសាសន៍បន្ថែមថា “មុនពេលពួកគាត់ចូល ក៏យើងធ្វើការ ដល់ពេលពួកគេដើរចេញ ក៏យើងនៅ បន្តធ្វើការដូចធម្មតា”។
សូមបញ្ជាក់ថា ទម្រាំតែគណបក្សសង្រ្គោះជាតិ សម្រេចចូលទៅក្នុងរដ្ឋសភាជាតិនោះ គណបក្សមួយនេះ បានធ្វើ បាតុកម្មតវ៉ា ជាច្រើនលើក ជាច្រើនសារ ហើយក្នុងពេលនេះ ក្រុមបាតុកម្ម បានទៅទៅប៉ះទង្គិចគ្នាជាមួយអាជ្ញាធរ និងបានធ្វើឲ្យការកកចរាចរណ៍រំខានដល់ការធ្វើដំណើររកស៊ី របស់ប្រជាពលរដ្ឋដទៃទៀតផងដែរ៕
ដោយៈ ដើមអម្ពិល
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น