ឃាត់ឡានដឹកលើសទម្ងន់ ពិន័យ ៥គ្រឿង និង ៣គ្រឿងទៀត អប់រំឲ្យត្រឡប់ទៅវិញ
Posted by Unknown
Posted on 05:06
with No comments
ខេត្តបាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ នៅចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ រថយន្តដឹកលើសទម្ងន់ ចំនួន ៨គ្រឿង ត្រូវកម្លាំងចម្រុះសាធារណការ និងដឹកជញ្ជូន ឃាត់ផាកពិន័យ៥គ្រឿង រីឯ ៣គ្រឿងទៀត អប់រំអោយត្រឡប់ទៅវិញ។ គួរបញ្ជាក់ផងដែរ កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ កម្លាំងត្រួតពិនិត្យ យានយន្តលើសទម្ងន់ បានឃាត់ដឹកខ្សាច់ លើសទម្ងន់ ចំនួន ៦គ្រឿង ពេលធ្វើដំណើរ ពីខេត្តពោធិ៍សាត់ ឆ្ពោះទៅខេត្តប៉ៃលិន ក្នុងនោះក៏មានរថយន្ត ពាក់ស្លាកលេខ ខ.ម ផងដែរ ហើយការផាកពិន័យ មានចាប់ពី ៧លានរៀល៩ លានរៀល និង ១០លានរៀល។
លោក ស៊ួ ប៊ុណ្ណារ៉ុង អនុប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូន បានបង្ហាញ និងពន្យល់អ្នកបើកបរយានយន្ត ដោយរថយន្តកំពង់ឃាត់ គឺរថយន្តកែច្នៃខុសបច្ចេកទេស ពីភ្លៅ៣ ទៅប្រភេទភ្លៅ៥ ដឹកលើសទម្ងន់ អោយម្ចាស់ចូលរួម ធ្វើការផាកពិន័យតាមច្បាប់ ហើយកាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ កម្លាំងត្រួតពិនិត្យ យានយន្តលើសទម្ងន់ បានឃាត់ដឹកខ្សាច់លើសទម្ងន់ចំនួន ៦គ្រឿង មិនទាន់មានម្ចាស់ ចូលមកដោះស្រាយទេ និងនៅព្រឹកនេះ កម្លាំងចម្រុះក្រសួង បានឃាត់រថយន្ត ៥គ្រឿងទៀត ធ្វើការផាកពិន័យ ប្រសិនបើម្ចាស់រថយន្តទុកយូរ មិនចូលរួមដោះស្រាយទេ សមត្ថកិច្ចត្រូវគិតថ្លៃ យាមរថយន្ត ១ថ្ងៃ ៧ម៉ឺនរៀលទៀត។
លោកក៏បានធ្វើការអំពាវនាវ ដល់ម្ចាស់យានយន្ត ដែលធ្វើបានធ្វើអាជីវកម្ម ដឹកជញ្ជូនទូទៅ សូមមេត្តា នាំគ្នាគោរពច្បាប់ផ្លូវថ្នល់ និងច្បាប់ចរាចរណ៍ ទាំងអស់គ្នា ដើម្បីជៀសវាងកុំឲ្យមានការ ដឹកជញ្ជូនលើសកម្រិត កំណត់ល្មើសច្បាប់ តទៅទៀត។ មន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងបានធ្វើការផ្សព្វផ្សាយ ច្បាប់ផ្លូវថ្នល់ ដល់សាធារណជន ពិសេសនៅតាម ក្រុមហ៊ុនដឹកជញ្ជូនទំនិញ គ្រប់ប្រភេទរួចមកហើយ ទើបក្រុមជញ្ជីង ថ្លឹងរថយន្តចល័តយើង បានចុះតាមគោលដៅចល័ត ដោយបានអនុវត្តជំហានដំបូង នៅតាមបណ្តា ខេត្តចំនួន៥ គឺខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ ព្រៃវែង ក្រចេះ និងបន្តទៅធ្វើនៅខេត្តនានា តាមក្រោយ បន្ថែមទៀត ។
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ កម្លាំងចម្រុះបានឃាត់ រថយន្តដឹកជញ្ជូនលើសកំណត់ បានចំនួន ៨គ្រឿង ក្រោយពីបានថ្លឹង មានរថយន្ត ចំនួន ៣គ្រឿង បានដឹកលើសតិចតួច គ្រាន់តែអប់រំ ហើយអោយត្រឡប់ទៅវិញ ឯរថយន្ត ៥គ្រឿងទៀត បានដឹកលើសចំណុះកំណត់ ត្រូវបានធ្វើការផាក ពិន័យតាមច្បាប់កំណត់ ។ ចំណែកម្ចាស់រថយន្តមួយចំនួន បានស្តាប់ការពន្យល់ ពីផ្លូវច្បាប់របស់មន្ត្រីជំនាញហើយ គាត់ក៏ថារាងចាល ព្រោះពីមុនដឹកលើសទំងន់ ទៅមកគ្មានសមត្ថកិច្ចឃាត់ ទើបចេះតែដឹក រហូតដល់ថ្ងៃនេះតែម្តង៕
ប្រភពពី វត្តភ្នំ
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น