Home » » យកកម្មយកពៀរមែន! ធ្លាក់ទូរស័ព្ទចូលសំរាមទម្ងន់ 5 តោន បុគ្គលិកចំណាយពេលរហូតដល់ជាង 3 ម៉ោង…

យកកម្មយកពៀរមែន! ធ្លាក់ទូរស័ព្ទចូលសំរាមទម្ងន់ 5 តោន បុគ្គលិកចំណាយពេលរហូតដល់ជាង 3 ម៉ោង…

loading...

ចូរអ្នកស្រម័យមើលថា បើសិនជាអ្នកជ្រុះបាត់របស់អ្វីមួយដែលមានទំហំតូចប៉ុនបាតដៃចូលទៅគំនរសំរាមដែលមានទម្ងន់ 5 តោន តែអ្នកគិតយ៉ាងណាដែរ?

ចម្លើយនោះគឺវាពិតជាពិបាករកវាណាស់ តែសូមអរគុណដល់បុគ្គលិកបរិស្ថាននៅក្នុងទីក្រុងសៀពីងហៃទាំង 15 នាក់ដែលខំមានសណ្តានចិត្តស្វែងរកទូរស័ព្ទដៃមួយគ្រឿងដែលភ្ញៀវទេសចរណ៏បានជ្រុះធ្លាក់។

លោក Zhang Xiaoliang ដែលជាម្ចាស់ទូរស័ព្ទដៃដែលបានបាត់នេះ បានប្រាប់អ្នកកាសែតថា នៅក្នុងថ្ងៃកើតហេតុ រូបលោករូមជាមួយនឹងសង្សារ បានដើរដឹកដៃគ្នាកាត់សួនច្បារមួយដែលមានឈ្មោះថា  Yuyuan ដោយមិនបានប្រុងប្រយ័ត្ននោះទេ ហើយនៅពេលដែលញ៉ាបាយថ្ងៃត្រង់រួច ទើបដឹងថាទូរស័ព្ទដែលនៅខាងក្រោយបានបាត់។


 បុរសរូបនេះបញ្ជាក់ទៀតថា ទូរស័ព្ទរបស់លោក ពិតជាសំខាន់ខ្លាំងណាស់ ព្រោះវាប្រើសម្រាប់ការធ្វើជំនួញរបស់លោក។

ទោះជាទូរស័ព្ទមួយគ្រឿងនេះបានបាត់ក៏ដោយ តែប្រព័ន្ធ GPS បានបញ្ជាក់ថា វានៅក្នុងគំនរសំរាមនេះឯង ហើយតាមប្រភពព័ត៌មានពីគេហៈទំព័រសៀងហៃ បានអោយដឹងថានៅក្រោយពេលដែលភ្ញៀវទេសចរណ៏បានជ្រុះទូរស័ព្ទដៃម៉ាក I-Phone 6 មួយគ្រឿងនេះ ក្រុមការងារបោលសម្អាតបាន។


ហើយក្រោយពីចំណាយពេល 3 ម៉ោងឯណោះនៅក្រោមកម្តៅថ្ងៃ 37 អង្សាសេ ទីបំផុតទូរស័ព្ទក៏ត្រូវបានរកឃើញ ដែលបានធ្វើអោយកម្លោះក្រមុំពីរនាក់ខាងលើនេះសប្បាយចិត្តយ៉ាងខ្លាំងថែមទាំងបានអោយលុយម្នាក់ 1000 យន់ដែលស្មើរនឹង 15 ដុល្លាសហរដ្ឋអាមេរិកទៀតផង តែពូកគាត់បដិសេដដោយនិយាយថា នេះគឺជាកាតព្វកិច្ចរបស់ពូកគាត់ទៅហើយដែលត្រូវជួយមនុស្សគ្រប់គ្នា៕


ភ្ញៀវទេសចរណ៏ដែលបានបាត់ទូរស័ព្ទ



loading...

Share this article :

0 ความคิดเห็น:

แสดงความคิดเห็น