Home » » ម្ចាស់ថ្លៃអើយ ! ឈឺពោះរាប់ខែ ពេលទៅពេទ្យ ស្រាប់តែវះបានដែកគោល 200 ដើម…

ម្ចាស់ថ្លៃអើយ ! ឈឺពោះរាប់ខែ ពេលទៅពេទ្យ ស្រាប់តែវះបានដែកគោល 200 ដើម…

loading...


ដែកគោលដែលមុតពោះទម្ងន់ជិត មួយគីឡូក្រាម

កាលពីថ្មីៗនេះ មានរឿងដ៏កម្រគួរអោយជឿមួយ ដោយគ្រូពេទ្យបានវះបាន ដែកគោលមានទម្ងន់ជិតមួយគីឡូក្រាមចេញពី ពោះក្មេងប្រុសម្នាក់ ក្រោយពីក្មេងរូបនេះឈឺពោះដោយមិនដឹងមូលហេតុ។
ក្មេងប្រុសវ័យ 15 ឆ្នាំ ដែលជាអ្នកភូមិមកពីទីក្រុង Ji’an ខេត្ត  Jiangxi ប្រទេសចិនខាងលើនេះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែងនៅតំបន់ Anfu ដែលនៅក្បែរនោះ ក្រោយពេលក្មេងរូបនេះ បានត្អូញត្អែរថា មានអាការៈឈឺពោះយ៉ាងខ្លាំង។
នៅពេលដែលក្រុមគ្រូពេទ្យបានថតស្កេនទៅស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះបានឃើញមានដែកគោលជាច្រើនគ្រាប់នៅជាប់ក្នុងពោះតម្រៀបគ្នាយ៉ាងរន្ធត់បំផុត។
យ៉ាងណាមិញ ក្រោយពីបានដឹងថា ពីរឿងនេះហើយក្រុមគ្រូពេទ្យបានសម្រេចចិត្តវះកាត់ភ្លាមៗផងដែរ ដើម្បីជួយសង្រ្គោះ ។ នៅពេលដែលវះកាត់រួច ចំនួនដែកគោលគឺមានចំនួនរហូតដល់ទៅ 200 ដើមឯណោះ ដែលវាមានទម្ងន់រហូតដល់ទៅ 800 ក្រាម (ស្មើរនឹង 8 ខាំ)។

រូបថតក្រោយពេលឆ្លុះកាំរស្មី X-RAY
លោកវេជ្ជៈបណ្ឌិត Zeng Xiang បានមានប្រសាសន៏ថា ក្មេងរងគ្រោះនេះបានឈឺពោះអស់រយៈពេលជាងមួយខែ មកហើយ ហើយនៅមុនពេលវះកាត់នេះ ខាងក្រោមគ្រូពេទ្យបានរៀបចំពេលពីរបីថ្ងៃឯណោះ។
Update: ជុំវិញករណីមួយនេះ យើងនៅមិនទាន់បានដឹងពីមូលហេតុដែលមានដែកគោលនៅក្នុងពោះរបស់ក្មេងប្រុស ម្នាក់នេះទេ តែមនុស្សជាច្រើនជឿជាក់ថា ក្មេងរូបនេះ ទទួលរងពីជម្ងឺចម្លែកមួយដែលគេអោយឈ្មោះថា pica ដែលអ្នកដែលកើតជម្ងឺនេះ តែងតែញ៉ាំវត្ថុប្លែកៗដូចជា៖ សក់, ដុំថ្ម , ថ្នាំលាបផ្ទះ , កញ្ចក់ , ដែកគោល ហើយនិងលាមកជាដើម នេះបើយោងទៅតាមគេហៈទំព័រ Thesun។
ទោះជាយ៉ាងណាក៏ដោយ អ្នកលេងបណ្តាញអ៊ីនធើណេតកំពុងតែចង់ដឹងគ្រប់គ្នាពីអាថ៌កំបាំងដ៏ចម្លែកមួយនេះ   ហើយតែយើងនឹងចុះផ្សាយបន្តទៀត បើសិនជាមានរបាយការណ៏បន្ថែម៕

loading...
ប្រែសម្រួលពី៖ it1news68
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น