ស្ត្រីវ័យចំណាស់នៅតែគិតគូរពីចំណង់ផ្លូវភេទ និងមិនចង់ឲ្យស្វាមីមានស្រីញីខាងក្រៅ
Posted by Unknown
Posted on 09:04
with No comments
រាជធានីភ្នំពេញ ៖ បុរសភាគច្រើនតែងមានជំនឿថា នៅពេលស្ត្រីឈានចូលដល់វ័យអស់រដូវ ស្ត្រី
នឹងក្លាយជាអ្នកកាន់សីល មិនចាប់អារម្មណ៍រឿងផ្លូវភេទ តទៅទៀត ទើបអ្នកខ្លះយកហេតុផលនេះ
ទៅមានស្រីញីខាងក្រៅ ប៉ុន្តែបើតាមលទ្ធផលនៃការសិក្សា របស់លោកបណ្ឌិត ស៊ូសាន ថ្រមភីធើរ
អ្នកស្រាវជ្រាវ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានរកឃើញថា ជំនឿទាំងនេះគឺមិនត្រឹមត្រូវទេ
ព្រោះថា ទោះបីអាយុដល់ទៅ ៨០ឆ្នាំ ស្ត្រីក៏នៅតែចង់មានភេទសម្ព័ន្ធ ជាមួយដៃគូដដែល។
តាមរយៈលទ្ធផល នៃការសាកសួរទៅលើ ស្ត្រីវ័យចំណាស់ចំនួន ៨០៦ នាក់ ដែលមានអាយុ ៦៧ឆ្នាំ
បានរកឃើញថា ក្នុងអំឡុងពេល៤ សប្តាហ៍ មុនការនឹងឆ្លើយសំណួរចំនួន ៥០% នៃស្ត្រីវ័យចំណាស់
ទាំងនោះ នៅមានការរួមភេទនៅឡើយ។ លទ្ធផលនៃការស្ទាបស្ទង់ បានឲ្យដឹងទៀតថា ៨៣% នៃ
ស្ត្រីទាំងនោះ ដែលចាត់ទុកជាក្រុមអាយុតិច មានភាពស្ទុះស្ទារក្នុងការរួមភេទច្រើនជាង។
ចំណែក ១៣% ទៀត ដែលស្ថិតក្នុង ក្រុមអាយុច្រើន ទោះជាមានថាមពល ផ្លូវភេទ តិចជាងក្តី ក៏
មិនមែនមានន័យថា មានការពេញចិត្តរឿងលើគ្រែ តិចជាងទេ ព្រោះតាមរយៈការសិក្សា បាន
រកឃើញថា ស្ត្រីទាំងពីរក្រុម មានការពេញចិត្ត ក្នុងការឈានដល់ចំណុចកំពូល ក្នុងការរួមភេទ មិន
ខុសគ្នាប៉ុន្មានទេ។ នោះបានសេចក្តីថា ចំនួនដង ឬភាពញឹកញាប់នៃការរួមភេទ ពុំមានឥទ្ធិពល
ចំពោះ សេចក្តីសុខផ្លូវភេទ របស់ស្ត្រីទាំងពីរក្រុមនេះទេ។
ក្រៅពីនោះ ស្ត្រីក្នុងក្រុមអាយុច្រើន ចំនួន ៤៧% ក៏មិនបានផ្តល់សារៈសំខាន់ ចំពោះការរួមស្នេហ៍
ប៉ុន្មានដែរ ពួកគេអាចមានសេចក្តីសុខ ក្នុងជីវិតបាន ទោះជាពួកគេមាន ឬគ្មានភេទសម្ព័ន្ធក៏ដោយ
ដរាបណាពួកគេ នៅតែទទួលបានការស្រឡាញ់ និងការយកចិត្តទុកដាក់ពីដៃគូ។ អ្នកស្រាវជ្រាវ
បានឲ្យដឹងថា ស្ត្រីមានការពេញចិត្តផ្លូវភេទ កើនឡើងតាមអាយុ ហើយចំនួនពាក់កណ្តាលនៃស្ត្រី
អាយុច្រើនជាង ៨០ឆ្នាំ មានការពេញចិត្ត នឹងការរួមភេទជានិច្ច។
ចំណែកអ្នកដែលពុំមាន ការរួមភេទ ពួកគេក៏អាចមានការពេញចិត្តផ្លូវភេទបាន ដោយការប៉ះពាល់
រាងកាយ ការបាននៅក្បែរមនុស្សជាទីស្រឡាញ់ ដែលជួនកាលរឿងបែបនេះ មានសារៈសំខាន់ជាង
ការ ដល់ចំណុចកំពូលទៀតផង។ សរុបសេចក្តីមក ឃើញថា ទោះបីជាស្ត្រីអាយុច្រើនប៉ុនណា ក៏
នៅមានតម្រូវការ ផ្លូវភេទខ្ពស់ គ្រាន់តែបន្ថយបរិមាណ និងទៅសង្កត់ធ្ងន់ លើគុណភាពជាង ដែល
មើលទៅផ្ទុយពីភាគីបុរស ដែលអាយុកាន់តែច្រើន បែរជាព្យាយាម បង្កើនបរិមាណទៅវិញ៕
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น