Home » » ប្រជាពលរដ្ឋ​ជិត ២០០​នាក់ មក​តវ៉ា​បិទផ្លូវ ទាមទារ​ឱ្យ​តុលាការ ដោះលែង​សកម្មជន​

ប្រជាពលរដ្ឋ​ជិត ២០០​នាក់ មក​តវ៉ា​បិទផ្លូវ ទាមទារ​ឱ្យ​តុលាការ ដោះលែង​សកម្មជន​


​ខេត្តកោះកុង ៖ កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​៣ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៤ មាន​​ប្រ​ជា​ពល​រដ្ឋ ចំ​នួន ១៦២​​នាក់ បាន​ធ្វើ​

ការ​​ដ​ង្ហែ​​ក្បួន ទៅ​មុខ​​សា​លា​ខេត្ត​​កោះ​កុង ដើ​ម្បី​ឱ្យ​​អា​ជ្ញាធ​រ​ខេត្ដ ជួយ​​អ​ន្ដរាគ​មន៍ និង​​ដោះ​លែង ស​

កម្មជន​​ដែល​​ត្រូវ តុ​លា​ការ​​ឃុំ​ខ្លួន កាល​ពី​​ថ្ងៃ​២៨ ខែកញ្ញា ឆ្នាំ​២០១៤ ដោយ​ចោទ ប្រកាន់​ពីបទ​លួច​

សម្ភារៈ របស់​ក្រុមហ៊ុន SEZ ជា​ក្រុមហ៊ុន របស់លោក​ឧកញ៉ា លី យ៉ុង​ផាត់  ធ្វើការ​វិនិយោគ នៅក្នុង​

តំបន់ ឃុំ​ព្រែក​ខ្សាច់ ស្រុក​គី​រី​សាគរ ខេត្ដ​កោះកុង​។​

​សកម្មជន​រូបនេះ ត្រូវបាន​តុលាការ កោះហៅ​មក​ធ្វើការ​សាកសួរ ហើយ​ពេលនោះ តុលាការ

ចោទប្រកាន់ ពី​ករណី​លួច​សម្ភារៈ​ក្រុមហ៊ុន ក៏​សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ​តែម្តង ធ្វើឱ្យ​សកម្មជន​

ដែល​រួម​ដំណើរ ជាមួយ​ឈ្មោះ ផន ណុល មានការ​ប្រតិកម្ម​យ៉ាងខ្លាំង ដោយ​ពួកគាត់ ចោទ​តុលាការ​

ថា ឃុំខ្លួន​មនុស្ស​ដោយ​អ​យុត្ដិធម៌ ហើយ​បន្ទាប់មក សកម្មជន​ប្រមាណ ២០០​នាក់ បាន​បន្ដដំណើរ

ទៅ​បិទ​ស្ពាន​កោះកុង មិនឱ្យ​រថយន្ដ ធ្វើ​ចរាចរណ៍​ឡើយ ។

​កម្លាំង​សមត្ថកិច្ច របស់​ប៉េអឹម​ខេត្ត និង​ប៉ូលិស របស់​ស្នងការដ្ឋាន នគ​បាល​ខេត្តកោះកុង បានធ្វើការ​

រាំង​ឃាត់​មិនឱ្យ សកម្មជន​ទាំងនោះ ធ្វើ​ការបិទ​ស្ពាន ហើយក៏​មិនមាន អំពើហិង្សា​នោះដែរ គ្រាន់តែ​

ឱ្យ​ពួកគាត់ នៅត្រឹម​រង្វង់​មូល ម្ខាង​តែប៉ុណ្ណោះ​។ នៅពេលនោះ សកម្មជន​ទាំងអស់ គ្រោង​ដង្ហែ​ទៅ​

លំនៅដ្ឋាន របស់លោក​អភិបាលខេត្ដ ដើម្បីឱ្យ​លោក​អភិបាលខេត្ដ ជួយ​អន្ដរាគមន៍ ដោះលែង​

សកម្មជន របស់ខ្លួន​មកវិញ ។​

​សកម្មជន​ទាំងនោះ បាន​និយាយថា ពួកគាត់​និង​បាត់បង់​ជម្រក នៅ​តាំងពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​

២០១៤ មកម្ល៉េះ ហើយ​ក៏មាន​កិច្ចសន្យា របស់លោក​អភិបាលខេត្ដ ថា​នឹង​ដោះស្រាយ ជួន​ពួកគាត់​។

តែ​រហូត​ពេលនេះ សកម្មជន​នៅតែ​មិន​តាន់​រួចខ្លួន ទើប​ពួកគាត់​បន្ដ ធ្វើការ​បិទផ្លូវ​ទៀតហើយ​

រហូតដល់ ម៉ោងជាង​១០ ថ្ងៃទី​៣ ខែវិច្ឆិកា គេ​ឃើញ លោក ដា​ត់ គយ​ណូ ស្នងការរង​ខេត្តកោះកុង

បានមក​ធ្វើការ​បកស្រាយ ជូន​សកម្មជន​ថា សូមឱ្យ​បងប្អូន​សម្រួល ឥរិយាបទ​ឱ្យបាន​ល្អ ព្រោះ​

លោក​អភិបាលខេត្ដ បាន​អញ្ជើញ​ទៅ​ភ្នំពេញ ហើយ​គាត់​នឹង​វិល​ត្រឡប់មកវិញ  ធ្វើការ​ដោះស្រាយ

ជូន​បងប្អូន​ហើយ មិន​ទុក​ឲ្យ​បងប្អូន ពិបាក​នោះទេ ៕ ដោយ អ៊ួ​ង វ៉ឹ​ង​
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น