មនុស្ស ៦ ជំពូកដែលកាន់តែមានឡើងៗ
Posted by Unknown
Posted on 07:14
with No comments
មនុស្សគ្រប់រូប តែងតែប្រាថ្នាចង់ក្លាយជាអ្នកមាន។ ប៉ុន្តែ មានមនុស្សភាគតិចបំផុត ដែលអាចសម្រេចបំណងបាន តើគេធ្វើយ៉ាងណា ទើបសម្រេចគោលបំណងនេះបាន?
1. មនុស្សដែលមានខួរក្បាលឆ្លាត ហើយរៀនពូកែ មិនប្រាកដថា រកស៊ីបានល្អទេ ព្រោះការរកស៊ី ត្រូវការអ្នកដែលមានខួរក្បាលឆ្លាត ដើម្បីបត់បែនតាមកាល:ទេស:។
2. មនុស្សខ្លាំងពូកែ លទ្ធភាពធ្វើការស្មើនឹងលទ្ធផលដែលទទួលបាន គឺល្អឥតខ្ចោះ។ ហ៊ានលូកដៃ ចំពោះមុខរបរដែលចំណេញប្រាក់។
3. មនុស្សដែលខិតខំប្រឹងប្រែង មិនខ្វល់ពីយប់ ឬថ្ងៃ គឺគេតែងតែប្រយុទ្ធជានិច្ច ដើម្បីប្រពន្ធ និងកូនរស់នៅបានស្រួល។
4. មនុស្សដែលធ្លាប់លំបាក ៖ មានតែអ្នកដែលធ្លាប់ក្រទេ ដែលដឹងថា ភាពល្វីងជូរចត់ គឺយ៉ាងម៉េច។ ដោយសារតែមូលហេតុនេះ ហើយទើបគេមានស្មារតីក្នុងការរកស៊ី អោយក្លាយជាអ្នកមាន។
5. មនុស្សដែលមានគោលដៅក្នុងការរកស៊ី ៖ មានមុខព្រួញស្រាប់ថា បាញ់ចំ ១០ ម៉ឺន ២០ ម៉ឺន ឬ ១០០ម៉ឺន ប៉ុន្តែ បាញ់ចំ ១.០០០ ម៉ឺន ទើបក្លាយជាសេដ្ឋី។
6. មនុស្សដែលមានភាពជឿជាក់ មិនខ្វល់ថាតើ អ្នកធ្វើរឿងអ្វីទេ រឿងដំបូងត្រូវគេ ដែលអ្នកត្រូវតែមាននោះគឺ ភាពជឿជាក់លើខ្លួនឯង គិតថាខ្លួនឯងពូកែបំផុត អាចធ្វើអ្វីបានគ្រប់យ៉ាង ព្រោះសេចក្តីជំនឿ គឺជាចង្កៀង សម្រាប់បំភ្លឺផ្លូវបានភ្លឺបំផុត៕
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น