Home » » ពលរដ្ឋ​ជិត​២០០​នាក់​មក​ពី​៨​សហ​គម​ន៍​​ចូលខ្លួន​បំភ្លឺ​រឿង​ទំនាស់​ដីធ្លី

ពលរដ្ឋ​ជិត​២០០​នាក់​មក​ពី​៨​សហ​គម​ន៍​​ចូលខ្លួន​បំភ្លឺ​រឿង​ទំនាស់​ដីធ្លី


ខេត្តសៀមរាប ៖ តុលាការ​ខេត្តសៀមរាប​បាន​​​កោះហៅ​តំណាង​សហ​គម​ន៏​ស្គន់​ឲ្យ​ចូលខ្លួន​បំភ្លឺ​ពី​រឿង​ទំនាស់​ដីធ្លី ប៉ុន្តែ​ក្រុម​អ្នក​ភូមិ​ប្រមាណ​ជិត​២០០​នាក់ មក​ពី​៨​សហ​គម​ន៏ ក្នុង​ឃុំ​ចំនួន​ពីរ​នៃ​ស្រុក​បន្ទាយស្រី ខេត្ត​សៀម​រាប បាន​លើកគ្នា​មក​ឈរ​ត្រៀបត្រា​ពាសពេញ​មុខ​តុលាការ បំណងតវ៉ាកុំ​ឲ្យ​តុលាការ​ឃុំខ្លួនតំណាង​របស់​ពួក​គាត់ បន្ទាប់​ពី​តុលាការ​កោះហៅ​ឲ្យ​ចូលខ្លួន​។

ហេតុ​ការ​ណ៍​ពលរដ្ឋ​មក​តវ៉ា​នៅ​មុខ​តុលាការ​នោះ​បាន​ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី​៨​ មករា ​២០១៥ ស្ថិត​ក្នុងភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។ តំណាង​ក្រុម​អ្នក​ភូមិ លោក ច​ន្ទ័ រិ​ទ្ធ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ចំបក់​បី​ដើម ឃុំ​ត្បែង ស្រុក​បន្ទាយស្រី និង​ជា​តំណាង​ពលរដ្ឋ​ក្នុង​រឿង​ទំនាស់​ដីធ្លី​ផង​នោះ បាន​ត្រូវចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត លោក​សំ ប៊ុ​ន​ពៅ ចេញ​ដីកាបង្គាប់​ឲ្យ​ចូលខ្លួន​ក្រោម​ការចោទប្រកាន់ពី​បទ​លួច​(​លួច​គោ​) ដែល​បាន​ប្រព្រឹត្ត កាលពី​ថ្ងៃ​ទី​៤​ សីហា ​​២០១៤ នៅ​ក្នុងភូមិ​ត្បែង​ខាងលិច ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

ក្រុម​អ្នក​ភូមិ​ដែល​លើកគ្នា​មក​លើកទឹកចិត្ត​តំណាង​ពលរដ្ឋ​ចំនួន​ជិត​២០០​នាក់​នោះ​បាន​និយាយ​ថា ពួក​គាត់​មក​ពី​សហ​គម​ន៍ចំនួន​៨​ក្នុង​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​ ហើយ​ពួក​គាត់​មកនេះ​ក្នុង​បំណង​តវ៉ា​និង​រារាំង​ដល់​ស្ថា​ប័នតុលាការ ប្រសិនបើ​ចៅក្រម​ស៊ើបសួរសម្រេច​ឃុំខ្លួន​លោក​ច​ន្ទ័ រិ​ទ្ធ មែន​នោះ​។ ក្រុម​អ្នក​ភូមិ​បន្ត​ថា ប្រសិនបើ​ពួក​គាត់​មិនឃើញ​តំណាង​ចេញ​មក​ទេ​នោះ ពួក​គាត់​ក៏​មិន​​វិល​ទៅ​លំនៅ​ឋាន​វិញ​ទេ បើ​ឈ្មោះ​ច​ន្ទ័ រិ​ទ្ធ មិន​បាន​វិល​ទៅ​ជាមួយ​គ្នា​​ ពីព្រោះ​គាត់​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទប្រកាន់​របស់​ដើមបណ្តឹង​នោះ​ឡើយ​។

ស្ត្រី​ឈ្មោះ ឃី ភី​រម្យ ដែល​ជា​ប្រពន្ធ​លោក​ច​ន្ទ័ រិ​ទ្ធ បាន​និយាយ​នៅ​ចំពោះ​មុខ​តុលាការ​ថា រូប​គាត់​មានការ​ព្រួយ​បារ​ម្ភ​ពី​ការ​ឃុំខ្លួន​ប្តី​របស់​គាត់​ណាស់ ក្រៅពី​រូប​គាត់​ និង​ក្រុម​អ្នក​ភូមិ​ក៏​ដូច​គ្នា​ដែរ ទើប​ពួក​គាត់​នាំ​គ្នា​មក​ឈរ​ត្រៀបត្រា​ពេញ​មុខ​តុលាការ​ដើម្បី​តវ៉ា​បែប​នេះ​។

លោក សួ​ស ណា​រិ​ន អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃសមាគម​​អា​ដ​ហុ​កខេត្តសៀមរាប​បាន​មាន​ប្រសា​ស​ន៍នៅ​រសៀល​ថ្ងៃ​ទី​០៩​ មករា​ថា ករណី​នេះ​បើ​តាម​លោក​ទទួល​បាន​ ជនសង្ស័យ​ឈ្មោះ ច​ន្ទ័ រិ​ទ្ធ ​​ត្រូវ​បាន​តុលាការ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ប៉ុន្តែ​ស្ថិតនៅ​ក្រោម​ការ​ស៊ើប​អ​ង្គេ​តរបស់​តុលាការ​៕

បញ្ចូល​អត្ថ​បទ ៖ ផ្កាយព្រឹក
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น