តើពេលណាខ្លះ ដែលការ រួមភេទផ្តល់អត្ថប្រយោជន៍ ដល់សុខភាពក្រៅពីពេល យប់?
Posted by Unknown
Posted on 22:10
with No comments
បរទេស៖ ក្រៅពីការទទួលបាន ភាពស្រណុកសុខស្រួល ដូចសេចក្តី ប្រាថ្នាហើយ ការរួមភេទក៏បាន ផ្តល់អត្ថប្រយោជន៍ ជាច្រើន ដល់សុខភាពផងដែរ ប៉ុន្តែក្រៅពីការរួមភេទ នាពេលយប់ តើមានបែប ណាខ្លះទៀត ដែលយើងអាច រួមភេទហើយ ទទួលបានផលល្អ ដល់សុខភាពនោះ ?
ប្រសិនបើអ្នកខកខាន មិនបានរួមភេទ នៅពេលយប់ អ្នកក៏អាចរួមភេទ នៅពេលថ្ងៃក៏បានដែរ ប៉ុន្តែអ្នកត្រូវដឹង អំពីកាលវេលា ដ៏សមស្របទើបការ រួមភេទនោះ ទទួលបានផលល្អ ដល់សុខភាព ។ សូមមើលចំណុច ខាងក្រោម ៖
១.នៅពេលព្រឹកឬ រួមភេទដើម្បី ស្វាគមន៍អរុណោទ័យ
ដោយសារការងារ មមាញឹកធ្វើឲ្យ យើងអស់កម្លាំងហើយ ខកខានមិនបាន រួមភេទនាពេលយប់ សូមកុំបារម្ភការរួមភេទ ពេលព្រឹកព្រហាម គឺជាពេលវេលាដែល រាង្គកាយរបស់បុរស រឹងមាំ និងមានអារម្មណ៍ល្អជាទីបំផុត ដូច្នេះវាស័ក្តិសម សម្រាប់អ្នកក្នុងការ ជ្រើសរើស យកពេលនោះ រួមភេទមុនពេលងួតទឹក ញុំាអាហារ រួចទៅធ្វើការ ។
២.នៅពេលអាហារ ថ្ងៃត្រង់
សម្រាប់ជម្រើសមួយនេះ អ្នកអាចអនុវត្តមួយសប្តាហ៍ម្តង ឬ មួយខែម្តងដើម្បីបំបាត់ ភាពច្របូកច្របល់ ស្មុគស្មាញនៅថ្ងៃធ្វើការ ។ អ្នកអាចធ្វើតារាង កំណត់យកពេល ធ្វើការបញ្ចេញកម្លាំង មករួមភេទជំនួសវិញ ។ ចំណែកពេលវេលា ដែលអំណោយផលបំផុត គឺមួយម៉ោង មុនពេលថ្ងៃត្រង់ (អាចម៉ោង ១០ជាង ឬម៉ោង១១ ) រួមទើបត្រឡប់ ទៅទទួលទានអាហារ តាមធម្មតាវិញ ។ អ្នកជំនាញជឿថាការ ធ្វើបែបនេះ អាចឲ្យអ្នកមាន អារម្មណ៍ល្អ និងស្រលះ ខ្លួនប្រសើរជាងពេលមុន ដែលអ្នកធ្លាប់ទទួល បានពីការរួមភេទ ។ប៉ុន្តែអ្នកត្រូវងូតទឹករៀបចំខ្លួន ប្រាណអោយមាន ក្លិនក្រអូប គួរជាទីចាប់ចិត្ត របស់ដៃគូអ្នក ។
៣. នៅថ្ងៃរសៀល ឬម៉ោងសម្រាក ទួលទទានទឹកតែ ឬកាហ្វេ
តាមពិតថ្ងៃរសៀលជាពេលវេលា ទទួលទាងទឹកតែឬកាហ្វេ ប៉ុន្តែអ្នកក៏អាចឈ្លាត យកឱកាសនេះរួមភេទ អ្នកត្រូវប្រើទិកនិច រួមរ័កនៅក្នុងអាង ឬផើងងូតទឹក ដែលអ្នកត្រូវចាប់ផ្តើម កម្តៅសាច់ ពីការយកសាប៊ូដុសក្អែល ឲ្យគ្នាទៅវិញទៅមក ពេលមានអារម្មណ៍ហើយ លាងសម្អាតសាប៊ូ ចេញហើយចាប់ផ្តើម ប្រតិបត្តិការ តែម្តងនៅទីនោះ ។ ធានាថាវាពិតជា ឈុតក្តៅសាច់ ខុសដាច់ស្រលះ ពីពេលយប់ដែលអ្នក ធ្លាប់ប្រព្រឹត្តិមុនៗមក ។
៤.ក្រោយពេលញ៉ាំ អាហារពេលល្ងាច
ក្រោយញ៉ាំអាហារឆ្អែតបន្តិចមក បើអ្នកអាចរួមភេទ បាននោះ វារិតតែល្អព្រោះ ការរួមភេទវាជួយ សម្រួលដល់ការ រំលាយអាហាររបស់អ្នក ប្រៀបដូចជា នៅពេលអ្នក ញ៉ាំឆ្អែតជ្រុល អ្នកបានក្រោកឈរ ធ្វើចលនា ដូច្នេះដែរ ៕
ป้ายกำกับ:
Health News
0 ความคิดเห็น:
แสดงความคิดเห็น