ទាហាន-ពលទាហាន សមរភូមិមុខ ប្តេជ្ញាគោរព បទបញ្ជា មេទ័ពកំពូល តេជោសែន
Posted by Unknown
Posted on 07:51
with No comments
ភ្នំពេញ ៖ នាយទាហាន-ពលទាហាន នៅតាមព្រំដែនខ្មែរ-ថៃ ជាពិសេសសមរភូមិមុខក្បែរតំបន់ ប្រាសាទ ព្រះវិហារ តាក្របី តាមាន់ និងអានសេះ ប្តេជ្ញាគោរបទបញ្ជារបស់ មេទ័ពកំពូល និងជានាយក រដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចតេជោ បានផ្តាំផ្ញើសួរសុខទុក្ខ និងណែនាំ ឲ្យបន្ត រក្សាទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រទី ៩ ខេមករា ឆ្នាំ២០១៥ កន្លងទៅ។
នាយកឧត្តមសេនីយ៍ផ្កាយមាស ៤ ជា តារា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការ សមរ ភូមិទិសតំបន់ ប្រាសាទព្រះវិហា តាក្របី និងតាមាន់ បានមាន ប្រសាសន៍ប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃអាទិត្យ ទី១១ ខែមករា នេះថា នាយទាហាន និងពលទាហាទាំងអស់ នៅសមរភូមិទិសប្រាសាទព្រះវិហារ តាក្របី និងតាមាន់ ក៏ដូចជាតាមបណ្តោយបន្ទាត់ព្រំដែនខ្មែរ-ថៃក្រោយ ពីទទួលបាន បទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយទាហានិងពលទាហានទាំងអស់ ប្តេជ្ញាគោរពបទបញ្ជានេះ ដោយបានបង្កើត ឲ្យមានការជួប ទំនាក់ទំនងគ្នា ជាប្រចាំជាមួយយោធាថៃ ដែលឈរ ជើងនៅទល់ មុខគ្នា ឲ្យមានភាពស្និទ្ធស្នាលកាន់តែខ្លាំង ថែមទៀត។
នាយឧត្តមសេនីយ៍ ជា តារា បញ្ជាក់ថា ដោយសារតែប្រកាន់យកនូវការគោរពបទបញ្ជារបស់ សម្តេច តេជោ ក៏ដូចជាបទបញ្ជារបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយកឧត្តមសេនីយ៍ ទៀ បាញ់ និង អគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទើបធ្វើ ឲ្យនាយទាហាន ពលទាហាននៅសមភូមិមុខ កាលពីពេលថ្មីៗ ទោះបីជាទាហានថៃ បានបិទច្រកព្រំ ដែនអានសេះជា ឯកត្តោភាគី យ៉ាងណាក៏ដោយប្រកាន់ យកឥរិយាបថ អត់ធ្មត ហើយបាន ដោះស្រាយ ជាមួយភាគីថៃ ដោយសន្តិវិធី ទីបំផុត ភាគីថៃ បានបើកច្រកទ្វារអន្តរជាតិអានសេះឡើងវិញ កាលពីដើម សប្តាហ៍កន្លងទៅនេះបន្ទាប់ពីបានបិទជិត មួយសប្តាហ៍។
នាយកឧត្តមសេនីយ៍ ជា តារា បញ្ជាក់ថា ឥឡូវនេះតំបន់ច្រកទ្វារអន្តរជាតិអានសេះ ស្ថិតនៅក្នុងសភាព ធម្មតា ប្រជាពលរដ្ឋទាំងពីរចេញចូលធម្មតា ហើយនៅពេលដ៏ខ្លីខាងមុខ ច្រកអានសេះ នឹងក្លាយ ទៅជាច្រកសេដ្ឋកិច្ច ទេសចរណ៍ដ៏សំខាន់ ខណៈរាជរដ្ឋាភិបាលអនុញ្ញាតិ ឲ្យក្រុមហ៊ុនទ្រីភាព កសាង អាគារកាស៊ីណូ ផ្សារទំនើប និងហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់នេះ ដែលវានឹងធ្វើឲ្យច្រកនេះ ក្លាយទៅជា ច្រកសេដ្ឋកិច្ចដ៏សំខាន់ដំបូង បំផុតរបស់ខេត្តព្រះវិហារ ៕
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น