Home » » វ៉ាង ស្រីណូ ឆេះ​ដុំ​ឮ​គេ​ថា​ដូរ​ស្នេហា​ដូច​ខោ​អាវ

វ៉ាង ស្រីណូ ឆេះ​ដុំ​ឮ​គេ​ថា​ដូរ​ស្នេហា​ដូច​ខោ​អាវ


ភ្នំពេញ: ទើប​តែ​ធ្វើ​ឲ្យ​មហាជន​ងឿង​ឆ្ងល់​ជាមួយ​វត្តមាន​បុរស​ប្លែក​មុខ​ជូន​នំ​ខួប​កំណើត​កាល​ពី​​ថ្ងៃ​៧ ខែ​មករា ដែល​ខ្លះ​ថានោះ​ជា​គូដណ្តឹង​នាង​នៅ​អាមេរិក​ នោះ វ៉ាង ស្រីណូ បាន​រង​នូវ​ព័ត៌មាន​ឆេះ​ដុំ​ដោយ​សារ​តែ​ការ​បង្ហោះ​​រូប​ថត​មួយ​សន្លឹក​អង្គុយ​​លើសាឡុង ​ដៃ​លើក​ទូរស័ព្ទ​ថត​ខ្លួន​ឯង ជា​មួយ​សម្លៀក​បំពាក់​ពណ៌​ផ្កា​ឈូក​ខើច​លើ​ខើច​ក្រោម។

អតី​ត​តារា​សម្តែង​ជាប់​ងារ​​កំពូល​តារា​សិចស៊ី​​នាង វ៉ាង ស្រីណូ រង​នូវ​ការ​រិះគន់​ដោយ​ពាក្យ​សម្ដី​អសុរោះ​ធ្ងន់ៗ ដោយ​ខ្លះ​ថា​នាង​ជា​តារា​ខ្មែរ​បំផ្លាញ​ប្រពៃណី​វប្បធម៌​ និង​ខ្លះ​ថា នាង​ជា​តារា​សិចស៊ី​ដូរ​ស្នេហា​ដូច​សម្លៀក​បំពាក់ ដែល​ធ្វើ​ឲ្យ​នាង​ក្ដៅ​ចិត្ត​ឆេះ​ដុំ​មួយ​រយ​អង្សា ចេញ​វាចា​ពន្លះ​អ្នក​រិះគន់​នាង​វិញ​កប់​ៗមាត់​តែ​ម្ដង​។

ក្រុម​អ្នក​តាំង​ខ្លួន​ថា​ ជា​អ្នក​អភិរក្ស​និយម​ បាន​សរសេរ​បញ្ចើច​បញ្ចើ ​លើ​​រូប​ថត​មួយ​សន្លឹក​របស់​តារា​​​សិចស៊ី វ៉ាង ស្រីណូ ថា៖ «រូប​យើង​សម្រស់​យើង​ សាច់​យើង​ សិទ្ធិ​យើង ​យើង​នៅ​ក្មេង​ នៅ​មាន​សម្រស់​ តែ​យើង​​កុំ​ធ្វើ​អ្វី​ឲ្យ​ហួស​ហេតុ​ ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិ​យស​​ស្រ្តី​គេដ​ទៃ​ និង​ជាតិ​វប្បធម៌​ប្រពៃណី ​ទំនៀម​​ទម្លាប់​ ដ៏​សែន​ល្អ​របស់​ខ្មែរ​។ ចរិត​ស្ត្រី​ខ្មែរ​ពិត​ មិន​មែន​ដូច​នេះ​ទេ​។ នេះ​បើ​ចរិត​របស់​…ទើប​សម»។​
រូប​ស្លៀក​ឈុត​​សិចស៊ី​​របស់​ វ៉ាង ស្រីណូ​។ រូបថត ហ្វេសប៊ុក​
បន្ទរ​សម្ដី​រិះគន់​ខាង​លើ​ អ្នក​ប្រើ​ហ្វេសប៊ុក​មួយ​រូប​បាន​សរសេរ​រិះគន់​នាង​ថា៖ «សិល្បៈ​​ក្នុង​ការ​ថត​រូប​គេ​ហៅ​ថា សិល្ប:​ sex​ មែន​?​ ព្រោះ​តែ​ភាព​ភ្លើត​ភ្លើន ​របស់​យុវ​វ័យ​ហ៊ាន​ថត​រូប​ដល់​ថ្នាក់​នេះ​ បាន​ជា​ស្រុក​ខ្មែរ​ឥឡូវ​មាន​ការ​ចាប់​រំលោភ​ជា​​បន្តប​ន្ទាប់​បែប​នេះ​»។ ក្រុម​អ្នក​រិះគន់​​បន្ត​ទៀត​ថា៖ «បើ​ចរិត​មនុស្ស​ស្រី​ធ្វើ​បែប​នេះ​គឺ​គ្រាន់​តែ​ជា​ស្ត្រី​ចូល​ចិត្ត​ល្បែង​ស្នេហា​ ផ្លាស់​​ប្តូរ​ដូច​​សម្លៀក​បំពាក់។​ ប្រឹង​ឡើង​ប្អូន​ស្រី​ គុណ​តម្លៃ​​ស្ត្រី​នៅ​ត្រង់​នឹង​ណា​? នេះ​ពិត​ជា​កូន​ល្អ​របស់​ឪពុក​ម្តាយ​មែន»។

ការ​បញ្ចេញ​មតិ​​បែប​មិន​ឲ្យ​តម្លៃ​រូបថត​​ស្លៀក​ខើច​លើ​ខើច​ក្រោម​របស់​នាង​​បាន​បញ្ឆេះ​កំហឹង​​ វ៉ាង ស្រីណូ ឲ្យ​ប្រតិកម្ម​​យ៉ាង​ខ្លាំង ហើយ​នាង​បាន​សរសេរ​​​តប​លើ​ទំព័រ​​ហ្វេសប៊ុក​របស់​នាង​វិញ​ថា៖​ «​​​និយាយ​ភាសា​ឲ្យ​ល្អ​ស្តាប់​តិច​ទៅ​ប្អូន។​ បង​គិត​ថា​ ប្អូន​ក៏​ចេះ​គិត​ដែរ​គួរ​តែ​រៀប​ពាក្យ​ឲ្យ​សមរម្យ​តិច​ទៅ»។

អតីត​តារា​សម្តែង​ជាប់​ងារ​តារា​សិចស៊ី ដែល​កាន់​តែ​ហ៊ុមព័ទ្ធ​រឿង​អាស្រូវ​ជីវិត ក្រោយ​រយាល​ពី​​ពិភព​សិល្បៈ​​រូប​នេះ លើក​ឡើង​ថា៖ «មនុស្ស​យើង​អ្នក​ណា​ក៏​ចូល​ចិត្ត​គេ​សរសើរ​ជាង​បង្អាប់​ដែរ​ សូម្បី​អ្នក​ក៏​ចូល​ចិត្ដ​អ៊ីចឹង​ដែរ​មែន​ទេ?​ ហើយ​បើ​គេ​មក​បង្អាប់​អ្នក​ណា​ក៏​ខឹង​ដែរ​!»។

កញ្ញា វ៉ាង ស្រីណូ​ ក៏​ទទួល​ស្គាល់​ថា​៖ «សំពត់​ដែល​ខ្ញុំ​ស្លៀក​នេះ​វា​រាង​ខ្លី​ខ្លាំង​បន្តិច​មែន​ ប៉ុន្តែ​នោះ​នៅ​មិន​ហួស​ហេតុ​ពេក​ ដែល​ដល់​ថ្នាក់​រិះគន់​បន្ទាប​បន្ថោក​នោះ​ទេ។ វា​ក៏​មិន​បាន​លេច​កេរ្តិ៍​ខ្មាស​អ្វី​មក​ដែរ​ ហើយ​សម័យ​នេះ​អ្នក​ណា​ក៏​គេ​ស្លៀក​ខ្លី​ដែរ​​មិន​មែន​មាន​តែ​ខ្ញុំ​ទេ​​»។

តារា​ស្រី​ដែល​រង​នូវ​ពាក្យ​ចចាម​អារ៉ាម​ស្នេហា និង​ជំងឺ​ពីការ​វះកាត់​ដើម​ទ្រូង​ឥត​ឈប់​ឈរ​រូប​នេះ​បាន​និយាយ​ទៀត​ថា៖ «បើ​ថា​រូប​ថត​នេះ​ធ្វើ​ឲ្យ​ខូច​វប្បធម៌​ប្រពៃណី​ខ្មែរ​នោះ ​ឲ្យ​ខ្ញុំ​សុំ​ទោស​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ផង​ចុះ​ ព្រោះ​ការ​ដែល​ខ្ញុំ​ថត​ និង​បង្ហោះ​រូប​នេះ​គឺ​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន​ទេ​ មិន​មែន​ថត​ជា​លក្ខណៈ​​លើ​ឆាក​អន្តរជាតិ​ដែល​អាច​ធ្វើ​ឲ្យ​ខូច​វប្បធម៌​ប្រពៃណី​ខ្មែរ​នោះ​ទេ!​ ហើយ​បើការ​ស្លៀក​ពាក់​វិញ​ខ្ញុំ​គ្រាន់​តែ​ស្លៀក​ទៅ​តាម​សម័យ​កាល​គេ​ប៉ុណ្ណោះ​! ឬ​ក៏​ខ្ញុំ​គ្មាន
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น