ការរក្សាសុខភាព បេះដូង អំឡុងពេល រដូវក្តៅ
Posted by Unknown
Posted on 22:35
with No comments
វេជ្ជបណ្ឌិត អាឡាន ហ្គឺរថ្ល័រ (Alan Gertler) ជាគ្រូពេទ្យនៃ ជំងឺបេះដូង នៅសាកលវិទ្យាល័យ Alabama នៅក្នុងទីក្រុង Birmingham បាននិយាយថា អ្នកដែលចំណាយពេល នៅក្រៅផ្ទះ អំឡុងពេលរដូវក្តៅ គួរតែពិចារណា លើសុខភាពបេះដូង និងធ្វើតាមការណែនាំ ដើម្បីជៀសវាងជំងឺ ដែលទាក់ទងនឹង ជំងឺបេះដូង ។
វេជ្ជបណ្ឌិត ហ្គឺរថ្ល័របាននិយាយថា កម្តៅនៃរដូវក្តៅ បង្កើនស្ត្រេស នៅលើបេះដូង ជាពិសេសអំឡុងពេល ធ្វើលំហាត់ប្រាណ ។ ការធ្វើលំហាត់ ប្រាណ និងសីតុណ្ហភាព នៃខ្យល់បង្កើន សីតុណ្ហភាពទាំងមូលនៃខ្លួន ហើយភាពសើមខ្ពស់ដែល ធ្វើអោយមានផលវិបាក នៅក្នុងស្ថានភាពបែបនោះ ដោយសារតែ ការបែកញើសមិនធ្វើ អោយសាយភាយ ចំហាយបាន យ៉ាងស្រួលពីស្បែក របស់អ្នកនោះទេ ។
ហ្គឺរថ្ល័របានបន្តថា ស្បែករបស់អ្នកឆ្លើយតប ឈាមភាគច្រើន ទៅស្បែកដើម្បី អោយត្រជាក់ ដែលលទ្ធផលធ្វើ អោយលំហូរឈាមតិច ទៅកាន់សាច់ដុំ និងបង្កើនចង្វាក់បេះដូង ។
សញ្ញាគំរាមកំហែងនៃជំងឺ ដែលទាក់ទង នឹងកម្តៅរួមមានៈ រមួលក្រពើ, ចង្អោរ, ក្អួត, ឈឺក្បាល, ខ្សោយ, វិលមុខ, ភ័ណ្ឌច្រឡំ, ឆាប់ខឹង, សីតុណ្ហភាពនៃខ្លួន លើសពី៤០អង្សាសេ និងត្រជាក់ ។
ហ្គឺរថ្ល័របានផ្តល់ជាដំបូន្មានថា ប្រសិនបើអ្នកមាន រោគសញ្ញានៃជំងឺ ដែលទាក់ទង នឹងកម្តៅស្របពេលដែលអ្នក នៅខាងក្រៅផ្ទះ, សូមឈប់អ្វី ដែលអ្នកកំពុងធ្វើ និងចេញអោយឆ្ងាយពីកម្តៅ។ សូមទទួលទានទឹក អោយបានច្រើន ទាំងទឹកសុទ្ធធម្មតា ឬក៏ទឹកប៉ូវកម្លាំង ហើយសូមដោះខោអាវ ពីក្រៅចេញ និងខោអាវដែលសើម ចេញពីខ្លួនជាមួយ នឹងការដាក់ទឹកត្រជាក់ ។ ប្រសិនបើរោគសញ្ញា មិនបានប្រសើរឡើងទេ នោះបន្ទាប់ពី ៣០នាទី, សូមស្វែងរកការថែទាំ បែបវេជ្ជសាស្ត្រភ្លាមៗ ។
ហ្គឺរថ្ល័រ បាននិយាយថា ជំងឺដែលទាក់ទង នឹងកម្តៅ អាចការពារបាន។ គាត់ស្នើអោយធ្វើ តាមវិធីខាងក្រោមនេះ ដើម្បីជួយមនុស្ស អោយជៀសវាងពី បញ្ហាខាងលើនោះ នៅពេលដែលពួកគេ នៅខាងក្រៅផ្ទះ ក្នុងរដូវក្តៅ ។
• ឲ្យជាតិទឹកគ្រប់គ្រាន់ៈ សូមផឹកទឹកអោយ ២៣២មីលីលីត្រ ទៅ ៣៤៨មីលីលីត្រ ៣០នាទីមុន នឹងធ្វើលំហាត់ប្រាណ។ សូមផឹកបន្ថែម ១៧៤មីលីលីត្រ ទៅ ២៩០មីលីលីត្រ រៀងរាល់ ៣០នាទីម្តង នៃការធ្វើលំហាត់ប្រាណ ។ សូមភេសជ្ជៈប៉ូវកម្លាំង សម្រាប់សកម្មភាពនានា ដែលមានរយៈពេល លើសពីមួយម៉ោង ។
• សូមទៅក្រៅពេលព្រលឹម ឬព្រលប់ៈ សូមធ្វើលំហាត់ប្រាណ នៅពេលដែលព្រលឹម ឬពេលល្ងាចនៅពេល ដែលសីតុណ្ហភាព ក្លាយជាត្រជាក់បន្តិច។
• ពិចារណាលើសម្លៀកបំពាក់ៈ សូមជ្រើសរើសអាវដែលរលុង និងខ្លីដើម្បីអោយត្រជាក់។ សូមពាក់មួកជាមួយ នឹងវែនតាផងដែរ។
• សូមតាមដានចង្វាក់បេះដូង របស់អ្នកនៅពេល ដែលអ្នកធ្វើ លំហាត់ប្រាណ និងនៅក្នុងស្ថានភាព ដែលគ្រូពេទ្យ ចេញថ្នាំអោយអ្នក ។ ប្រសិនបើអ្នកមាន បញ្ហាបេះដូង, សូមនិយាយទៅ កាន់គ្រូពេទ្យរបស់អ្នក មុននឹងធ្វើ លំហាត់ប្រាណក្នុង សីតុណ្ហភាពក្តៅ ៕
ป้ายกำกับ:
Health News
0 ความคิดเห็น:
แสดงความคิดเห็น