លោកស្រី GRABAR KITAROVIC ជាប់ឆ្នោតជាប្រធានាធិបតីថ្មីក្រូអាស៊ី
Posted by Unknown
Posted on 07:32
with No comments
ដូច្នេះលោកស្រី GRABAR KITAROVIC ក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេនៅតំបន់បាល់កង់តាមរយៈការបោះឆ្នោតជាសាកល ។
ដោយទទួលស្គាល់បរាជ័យរបស់លោកប្រធានាធិបតីចប់អាណត្តិនិយាយថា លោកស្រី GRABAR KITAROVIC ជាអ្នកឈ្នះក្នុងការតស៊ូប្រជាធិបតេយ្យ ហើយខ្ញុំសូមសម្តែងការអបអរសាទរចំពោះលោកស្រី ។
នៅមុខអ្នកគាំទ្រដែលនាំគ្នាស្រែកឈ្មោះលោកស្រី លោកស្រី GRABAR KITAROVIC អាយុ៤៦ឆ្នាំបានសម្តែងក្តីរីករាយចំពោះជ័យជម្នះនោះ ។ លោកស្រីមានប្រសាសន៍ថា ខ្ញុំសន្យាចំពោះលោកអ្នកថា ក្រូអាស៊ីនឹងក្លាយជាប្រទេសរុងរឿង និងជាប្រទេសអ្នកមានមួយ ជាប្រទេសដែលមានការអភិវឌ្ឍន៍បំផុតមួយនៃសហភាពអឺរុ៉ប និងនៃពិភពលោក។
លោកស្រី GRABAR KITAROVIC ទទួលសំឡេងបាន៥០,៤% ទល់នឹង៤៩,៦% សម្រាប់លោក JOSIPOVIC ។ ក្នុងប្រទេសតូចនេះ ដែលចាប់តាំងពី៦ឆ្នាំមកហើយប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមួយ ក្រោយការបោះឆ្នោតប្រធានាធិបតីជុំទីមួយ កាលពី២សប្តាហ៍មុននេះលោក JOSIPOVIC អាយុ៥៧ឆ្នាំ ដែលឈរឈ្មោះប្រជែងយកអាណត្តិថ្មីរយៈពេល៥ឆ្នាំមួយទៀតជាអ្នកទទួលបានសំឡេងនាំមុខប្រផិតប្រផើយជាមួយអតីតរដ្ឋមន្ត្រីការបរទេស (២០០៥-២០០៨) ៕
បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น