អបអរសាទរ! Secret និង MD ចាប់ដៃគ្នាទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឯ NeverCare
Posted by Unknown
Posted on 21:45
with No comments
Secret និង MD បានចាប់ដៃគ្នាទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតស្វែងរកជើងខ្លាំងកីឡាអេឡិចត្រូនិក MATIC 2015 បន្ទាប់ពីបានបំបាក់គូប្រកួតរៀងៗខ្លួនអម្បាញ់មិញនេះ ខណៈក្រុមសំណព្វចិត្តអ្នករបស់ប្រិយមិត្តអ្នកគាំទ្រសេវាកម្សាន្ត AK Online ក្នុងប្រទេសកម្ពុជាក្រុម NeverCare បានឃ្លាតឆ្ងាយពីក្ដីស្រមៃក្នុងការដណ្ដើមពានរង្វាន់ MATIC 2015 ទៅហើយ។
ក្រុមកីឡាករវ័យក្មេង Secret និង MD នៅតែបន្តភាពខ្លាំងរបស់ខ្លួនក្នុងវគ្គ ៨ ក្រុមចុងក្រោយអម្បាញ់មិញនេះ ដោយបានបំបាក់គូប្រកួត យកឈ្នះដោយមិនសូវមានភាពតានតឹងប៉ុន្មានទេគឺក្នុងលទ្ធផល ៥ ទល់នឹង ២ ដូចគ្នា។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ជ័យជម្នះរបស់ក្រុម MD គឺមានការជួយជ្រោមជ្រែងយ៉ាងខ្លាំងពីកីឡាករ IsBack ដែលជាម្ចាស់ ACE មាសក្នុងប្រកួតនោះ ដោយបាននាំយកជ័យជម្នះឲ្យក្រុមទាំង IsBack នៅសល់តែម្នាក់ឯង ខណៈ Superior នៅសល់ ២ រូប។
ជ័យជម្នះលើករបស់ MD លើកនេះ មិនត្រឹមតែធ្វើឲ្យ MD ទទួលបានកៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះទេ តែថែមទាំងធ្វើឲ្យក្ដីស្រមៃក្នុងការសងសឹកយកជ័យជម្នះលើក្រុមថៃ ម្ចាស់ការពារតំណែងជើងឯក MATIC 2014 បានសម្រេចផងដែរ ខណៈឆ្នាំមុន MATIC 2014 ក្រុម ReBirth បានបំបាក់ក្រុម MD នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងលទ្ធផលដ៏ឈឺចាប់ ៥ ទល់នឹង ៤។
ងាកមកមើលក្រុម NeverCare ឯណេះវិញ ក្ដីស្រមៃក្នុងការលើកពាន MATIC 2015 នៅប្រទេសចិនត្រូវបានរលាយដូចដុំទឹកកកត្រូវពន្លឺថ្ងៃ ដោយត្រូវបានក្រុម EDP Team AK មកពីប្រទេសម៉ាឡេស៊ីសងសឹងយកជ័យជម្នះបានសម្រេចក្នុងលទ្ធផល ៥ ទល់នឹង ៣។ បញ្ជាក់ផងដែរ ក្រុមទាំង ២ នេះធ្លាប់ប៉គ្នា ២ ដងហើយនៅវគ្គ ៨ ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ MATIC 2013 និង MATIC 2014 ដែលពេលនោះគឺ NeverCare ជាអ្នកទទួលបានជ័យជម្នះទាំង ២ លើក។
ป้ายกำกับ:
Sport News
0 ความคิดเห็น:
แสดงความคิดเห็น