ថៃទំនងជានឹងនាំអង្ករផ្កាម្លិះទៅហុងកុង10ម៉ឺនតោនឆ្នាំនេះ
Posted by Unknown
Posted on 19:13
with No comments
តាមបណ្តាញព័ត៌មាន Reuters ប្រទេសថៃនឹងចុះអនុស្សរណៈយោគយល់គ្នា(MOU) ជាមួួយនឹងក្រុងហុងកុងប្រទេសចិន នាំចេញអង្ករផ្កាម្លិះក្នុងរង្វង់១០ម៉ឺនតោនសម្រាប់ឆ្នាំ២០១៥។
បើគ្មានអ្វីប្រែប្រួល រដ្ឋមមន្ត្រីពាណិជ្ជកម្មថៃនឹងទៅទស្សនកិច្ចនៅទីក្រុងហុងកុងក្នុងខែនេះដើម្បីចុះហត្ថលេខាលើអនុស្សរណៈយោគយលល់គ្នា(MOU) ។ ហុងកុងគឺស្ថិតក្នុងចំណោមទិសដៅសំខាន់មួយចំពោះអង្ករផ្ការម្លិះរបស់ថៃ ។ ទោះជាយ៉ាងណា ផ្សារហ៊ុនរបស់ថៃក្នុងទីផ្សារអង្ករហុងកុងបានធ្លាក់ចុះ៤៦% ក្នុុងឆ្នាំ២០១៣ ធៀបនឹងអត្រា៨៦% កាលពីឆ្នាំ២០០៨ ដោយសារតែការកើនឡើងនៃតម្លៃអង្ករថៃតាមរយៈការណែនាំផែនការប្តេជ្ញាចិត្តលើវិស័យអង្កររបស់រដ្ឋាភិបាលថៃក្នុងការរទិញស្រូវពីកសិករក្នុងតម្លៃលើទីផ្សារ៥០%ក្នុងឆ្នាំ២០១១ ។ ប្រទេសថៃបានត្អូញពីការទទួលបានមកវិញនៃភាគហ៊ុនរបស់ខ្លួួនក្នុងទីផ្សាររអង្ករផ្កាម្លិះនៅហុងកុងចាប់តាំងពីឆ្នាំទៅ ។ កាលពីឆ្នាំ២០១១ ថៃនាំចេញអង្ករប្រភេទនេះទៅហុងកុងបាន១៥៦.០០០តោននិងឆ្នាំ២០១២ ចំនួន១៣៤.០០០តោន,២០១៣ចំនួន១៤២.០០០តោន ។
យោងតាមទិន្នន័យពីសមាគមអ្នកនាំចេញអង្ករថៃ រដ្ឋាភិបាលក្រុងបាងកកកំពុងរៀបចំផែនការលក់អង្ករក្នុងឃ្លាំងស្តុករបស់ខ្លួនឱ្យបាន១៧លានតោនតាមដែលអាចធ្វើទៅបានដោយពុំមានការប៉ះពាល់ផ្នែកតម្លៃ ។ ប្រទេសថៃបាននាំចេញចំនួន៩,៤៩លានតោន ក្នុងអំឡុងពេល១១ខែដំបូងនៃឆ្នាំ២០១៤កើនឡើងប្រហែល៦០% ពីបរិមាណ៥,៩២លានតោនដែលបាននាំចេញកាលពីអំឡុងពេលដូចគ្នាក្នុងឆ្នាំ២០១៣ ៕
បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น