គិតចាប់ពីដើមឆ្នាំ2015 ឥណ្ឌាមានអង្ករស្តុកទុក22,79លានតោន
Posted by Unknown
Posted on 19:25
with No comments
សាជីវកម្មស្បៀងអាហារឥណ្ឌា(FCI) បានឱ្យដឹងថា បរិមាណអង្ករស្តុកទុកក្នុងអាងកណ្តាលរបស់ប្រទេសឥណ្ឌាគិតចាប់ពីដើមខែមករាឆ្នាំថ្មីនេះ មានចំនួនជាង២២,៧៩លានតោន (រាប់បញ្ចូលស្រូវកិនរួចប្រហែល១៧លានតោន) ធ្លាក់ចុះប្រហែល២៤%ពីបរិមាណ២៩,៨៥លានតោនកាលពីឆ្នាំទៅ ។
តាមតួលេខបញ្ជាក់ថា ពីមួយខែទៅមួយខែ អង្ករស្តុកទុកនៅអាងកណ្តាលរបស់ឥណ្ឌាកើនឡើងប្រហែល៦%ពីបរិមាណ២១,៥៧លានតោន ដែលបានចុះបញ្ជីកាលពីខែធ្នូ ឆ្នាំ២០១៤។ ចំណែកមួយរយៈពេលចុងក្រោយនេះអង្ករក្នុងឃ្លាំងស្តុកច្រើនជាងតម្រូវការ និងបទដ្ឋាននៃយុទ្ធសាស្ត្របម្រុងទុករហូតដល់ទៅ៦៥% ឬស្មើនឹង១៣,៨លានតោនសម្រាប់ពេលនេះ ។
រីឯអាហារជាគ្រាប់ធញ្ញជាតិក្នុងឃ្លាំងស្តុកទុក (អង្ករ និងស្រូវសាលីនៅអាងកណ្តាលមានចំនួន៤៨,១៦លានតោន គិតចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៤មកថយចុះ១៧% ធៀបនឹងបរិមាណ៥៨,២៧លានតោនដែលមានក្នុងស្តុក កាលពីឆ្នាំមុន ។ ស្រូវសាលីស្តុកទុកមានចំនួន២៥,១១លានតោន ថយចុះ១០% ពីបរិមាណ២៨,០៤លានតោន កាលពីឆ្នាំទៅ ៕
បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น