បុរសចិនជាប់គុក13ឆ្នាំពីបទលក់សាច់ខ្លាធ្វើម្ហូប
Posted by Unknown
Posted on 03:20
with No comments
សារព័ត៌មានបរទេស កាលពីពេល ថ្មីៗកន្លងមកផ្សាយថា
សាលាដំបូងក្នុងក្រុងស៊ីនចូវ ខេត្តក្វាងស៊ីជាំង ភាគអាគ្នេយ៍
ប្រទេសចិន បានចេញសេចក្តីសម្រេចកាលពីថ្ងៃទី២៩ ធ្នូ ២០១៤
ច្រានចោលការប្តឹងឧទ្ធរណ៍របស់បុរសម្នាក់ជាចុងចោទ
និងសម្រេចដាក់គុកតាមសាលដីការបស់សាលាដំបូងក្នុងខណ្ឌស៊ីនប៉ើយ
រយៈពេល១៣ឆ្នាំ
ពីបទលួចសម្លាប់ខ្លាដែលជាសត្វព្រៃជិតផុតពូជដោយខុសច្បាប់
យកទៅលក់សម្រាប់ធ្វើជាអាហារ ។
ប៉ូលិសបានចូលឆែកឆេរនៅក្នុងផ្ទះរបស់លោកសឺ៊ ប្រទះឃើញវីដេអូឃ្លីប ខណៈពេលរូបគេមានចំណែកចូលរួមសម្លាប់ខ្លាមួយក្បាលដោយឆក់ខ្សែភ្លើង នៅខណ្ឌលុងម៉ើន ក្រុងឡីចូវ ខេត្តក្វាងទុង កាលពីថ្ងៃទី១៣ មីនា ២០១៣ ក្រោយមកបានសម្លាប់ខ្លា២ក្បាលទៀត ដោយប្រើវិធីសាស្ត្រដូចគ្នា កាលពីថ្ងៃទី២១ មេសា និង២០ ឧសភា ២០១៣ ។
លោកសឺ៊ បានទិញសាច់ ឆ្អឹង គ្រឿងក្នុង និងឈាមរបស់ខ្លាក្នុងមួយក្បាលតម្លៃ៤៤០.០០០យាន់ ឬ៧ម៉ឺនដុល្លារ ។ ក្រៅពីនេះបានទិញសាច់ខ្លាដែលពន្លះរួចពីជនជាប់ចោទចំនួន១៤នាក់ ទៀត ដោយយកទៅលក់ឱ្យសណ្ឋាគារមួយក្នុងក្រុងណាននីង ខេត្តក្វាងស៊ីជាំង ដើម្បីធ្វើជាមុខម្ហូប ។
កាលពីថ្ងៃទី៣០ មេសា ២០១៤ តុលាការ នៅខណ្ឌស៊ីនប៉ើយ បានសម្រេចឱ្យលោកសឺ៊ ជាប់គុក១៣ឆ្នាំ និងពិន័យជាប្រាក់១,៥៥លានយាន់ ឬ២,៦សែនដុល្លារ ខណៈពេលចុងចោទ៤នាក់ទៀត ដែលមានចំណែកគប់គិតក្នុងការដឹកជញ្ជូនសាច់ និងគ្រឿងក្នុងខ្លា ទទួលទោសជាប់គុកក្នុងម្នាក់ពី៥ឆ្នាំដល់៦ឆ្នាំកន្លះ ៕
បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស

ป้ายกำกับ:
Khmer news

0 ความคิดเห็น:
แสดงความคิดเห็น