ជំងឺបេះដូងជាឧបសគ្គដ៏គ្រោះថ្នាក់មួយសម្រាប់អ្នកជំងឺទឹកនោមផ្អែក
Posted by Unknown
Posted on 03:06
with No comments
បុរស-ស្រីដែលកើតជំងឺទឹកនោមផ្អែមមានឱកាសប្រឈមនឹង ជំងឺបេះដូង និងសរសៃឈាម ដ៏គ្រោះថ្នាក់បំផុត បើមិនបានព្យាបាលឱ្យទាន់ពេលវេលា ហើយឱកាសនៃការស្លាប់ដោយសារជំងឺនេះក៏មានច្រើនដែរ ។
ជំងឺ បេះដូងដែលកើតមានលើអ្នកជំងឺទឹកនោមផ្អែម ដោយសារកង្វះឈាមនៅក្នុងសាច់ដុំបេះដូង ជាហេតុនាំឱ្យគាំងបេះដូង ។ ភាពខ្វះឈាមនៅក្នុងសាច់ដុំបេះដូងនេះ ដែលធម្មតាវានឹងធ្វើឲ្យចុកទ្រូង ។ តែតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា អ្នកដែលកើតមានជំងឺទឹកនោមផ្អែម និងអ្នកដែលគ្មានជំងឺទឹកនោមផ្អែម ហើយមានបញ្ហាជំងឺសរសៃឈាមបេះដូងឃើញថា អ្នកជំងឺទឹកនោមផ្អែម គ្មានអាការឈឺចុកទ្រូង ដូចអ្នកដែលកើតមានជំងឺសរសៃឈាមបេះដូង ហើយគ្មានជំងឺទឹកនោមផ្អែមដល់ទៅ២ដង ។ កាលដែលគ្មានអាការឈឺចាប់ដើមទ្រូងនៃអ្នកជំងឺទឹកនោមផ្អែកបែបនេះហើយ ធ្វើឲ្យអ្នកជំងឺមិនយកចិត្តទុកដាក់ក្នុងការទៅពិនិត្យព្យាបាលឲ្យ បានទាន់ពេលវេលា ជាហេតុធ្វើឱ្យត្រូវពួកគេត្រូវប្រឈមនឹងការងាប់សរសៃឈាមបេះដូង ឈានទៅរកជំងឺគាំបេះដូង បេះដូងលោតខុសចង្វាក់ ខូចប្រព័ន្ធចលនាឈាម ធ្វើឲ្យសាច់ដុំបេះដូងស្លាប់បន្តិចម្តងៗ ហើយអត្រានៃការស្លាប់បាត់បង់ជីវិតនៃអ្នកជំងឺខ្ពស់ជាងអ្នកដែល មិនកើតមានជំងឺទឹកនោមផ្អែម ។សូមបញ្ជាក់ថា ស្ត្រីនិងបុរសដែលកើតមានជំងឺទឹកនោមផ្អែមដូចគ្នាតែស្ត្រីមាន អត្រាស្លាប់ខ្ពស់ជាងបុរស ដោយសារសាច់ដុំបេះដូងមិនដំណើរការ ។ មូលហេតុដែលស្ត្រីប្រឈមខ្ពស់ជាងបុរស និយាយជារួមដោយសារស្ត្រីខ្សោយជាងបុរស ។ ដូច្នេះទើបគ្រូពេទ្យជំនាញតែងតែពន្យល់និងទាមទារឲ្យអ្នកជំងឺ ទឹកនោមផ្អែម ត្រូវយកចិត្តទុកដាក់តាមដាននិងពិនិត្យមើលសុខភាពបេះដូង កុំឱ្យមានពាក្យថាហួសពេល ៕
បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស
ป้ายกำกับ:
Khmer news

0 ความคิดเห็น:
แสดงความคิดเห็น