Home » » រយៈ​9​ខែ​ចុងឆ្នាំ​2014​ការ​នាំ​ចូល​រថយន្ត​របស់​អីុ​រ៉​ង់​កើន​ទ្បើ​ង​61%​ក្នុង​ឆ្នាំ​2014

រយៈ​9​ខែ​ចុងឆ្នាំ​2014​ការ​នាំ​ចូល​រថយន្ត​របស់​អីុ​រ៉​ង់​កើន​ទ្បើ​ង​61%​ក្នុង​ឆ្នាំ​2014


ក្នុង​អំ​ទ្បុ​ង​ពេល​៩​ខែ​ដំបូង​នៃ​ប្រតិទិន​ឆ្នាំ​ថ្មី (២១ មីនា ដល់​២១ ធ្នូ ឆ្នាំ​២០១៤) អីុ​រ៉​ង់​នាំ​ចូល​រថយន្ត​បំពេញតម្រូវការ​ក្នុងស្រុក​របស់​ខ្លួន​ចំនួន​៧១.៨៩៦​គ្រឿង កើន​ទ្បើ​ង​៦១% ពី​បរិមាណ​នាំ​ចូល​៤៥.០០០​គ្រឿង ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ISNA ផ្សាយ​ថា ក្នុង​អំ​ទ្បុ​ង​ពេល​នោះ ទំហំ​ទឹកប្រាក់​នៃ​ការ​នាំ​ចូល​រថយន្ត​របស់​ប្រទេស​អីុ​រ៉​ង់​មាន​ចំនួន​ជាង​១,៤៦​ពាន់​លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ​មុន​ត្រឹមតែ​៩២៨​លាន​ដុល្លារ​ប៉ុណ្ណោះ ។ នៅ​គ្រានោះ​ដែរ រថយន្ត​ដែល​នាំ​ចូល​អីុ​រ៉​ង់​ក្នុង​តម្លៃ​ថ្លៃ​ជាងគេ​បំផុត (​ខែវិច្ឆិកា​-​ធ្នូ​) គឺ BMW ៥២៨ តម្លៃ​៦៩.៥៦១​ដុល្លារ និង BMW X4 តម្លៃ​៦៩.៤៥៦​ដុល្លារ ។ គួរ​រំឭក​ថា កាលពី​ខែកុម្ភៈ​ដើមឆ្នាំ​២០១៤ ប្រទេស​អីុ​រ៉​ង់​កំពុង​រៀបចំ​គម្រោង​លែងយក​ពន្ធ​នាំ​ចូល​រថយន្ត​ទាំងអស់​ក្នុង​រយៈពេល​២​ឆ្នាំ​ក្រោយ ។ សមាជិក​នៃ​គណៈកម្មាធិការ​រ៉ែ និង​ឧស្សាហកម្ម បាន​ថ្លែង​ថា វិធានការ​នេះ​គឺជា​ការ​ចាំបាច់​ក្នុង​ការ​ជំរុញ​ផលិតកម្ម​ក្នុងស្រុក ហើយ​ថែម​ទាំង​ជា​ការ​បង្កើន​ការ​ប្រកួតប្រជែង​ក្នុង​ឧស្សាហកម្ម​រថយន្ត​ទៀត​ផង ។

ទោះជា​យ៉ាងណា ឧស្សាហកម្ម​រថយន្ត​គឺជា​វិស័យ​ធំ​ជាងគេ​បំផុត​ក្រៅពី​ប្រេង ដែល​ជា​ចន្ទល់​សេដ្ឋកិច្ច​របស់​អ៊ី​រ៉​ង់ និង​ជា​គ្រឿងផ្សំ​ក្នុង​រង្វង់​១០%​នៃ GDP ៕

បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស



Share this article :

0 ความคิดเห็น:

แสดงความคิดเห็น